[វីដេអូ] នាទីសុខភាព Ep.151 ប្រធានបទ៖ សញ្ញាទាំង ៥ របស់ជំងឺមហារីក
ជំងឺមហារីកគឺជាជំងឹដែលកាចសាហាវណាស់ប្រសិនបើមិនបានដឹងមុន នឹងព្យាបាលឲ្យបានទាន់ពេលវេលា។ បន្ថែមពីនេះប្រសិនបើអ្នកមានការសង្ស័យថាកំពុងមានជំងឺអ្វីមួយហើយ អ្នកគួរទៅកត់សំគាល់នៅរោគសញ្ញាមួយចំនួនមានដូចជា៖
១. ស្រកទម្ងន់
ដោយសារកោសិកាមហារីកវាយលុកអ្នកដែលមានសុខភាពមិនល្អរាងកាយរបស់អ្នកអាចនឹងប្រឈមការសម្រកទម្ងន់។ ការស្រកទម្ងន់អាចប៉ះពាល់ដល់ដំណើរការនៃការព្យាបាលជំងឺមហារីក ពីព្រោះរាងកាយអាចនឹងមិនមានថាមពល ប្រូតេអ៊ីន និងសារធាតុចិញ្ចឹមផ្សេងទៀតដែលរាងកាយយើងត្រូវការចាំបាច់ដើម្បីឆ្លើយតបនឹងការព្យាបាល។
២. គ្រុនក្តៅ
គ្រុនក្តៅ គឺជាការឆ្លើយតបរបស់រាងកាយចំពោះការឆ្លងមេរោគឬជំងឺផ្សេងៗ។គ្រុនក្តៅកម្រជារោគសញ្ញាដំបូងនៃជំងឺមហារីកណាស់ ប៉ុន្តែវាអាចកើតឡើងប្រសិនបើអ្នកមានជំងឺមហារីកឈាម ឬជំងឺមហារីកកូនកណ្តុរ។
៣. ក្អកជាប់រហូត
ការក្អកជាញឹកញាប់ ខ្លះអាចជាសញ្ញានៃការជំងឺផ្តាសាយ អាល្លែកហ្ស៊ី ហើយខ្លះទៀតក៍ជាសញ្ញាគួរឲ្យកត់សំគាល់ផងដែរ ប្រសិនបើអ្នកជំងឺក្អកចេញឈាមដែលជារោគសញ្ញានៃជំងឺមហារីកក្រពេញទីរ៉ូអ៊ីត។
៤. ការផ្លាស់ប្តូរស្បែក
ការផ្លាស់ប្តូរស្បែកច្រើនតែទាក់ទងនឹងជំងឺមហារីកស្បែក ដែលធ្វើឲ្យស្បែកស្រអាប់ ព័ណ៌ក្រហម ប្រជ្រុយ ឬ ឫស ។ ការផ្លាស់ប្តូរស្បែកមួយចំនួនក៏អាចបង្ហាញពីទម្រង់នៃជំងឺមហារីកផ្សេងទៀត ដុំពកនៅក្រោមស្បែកអាចជាដុំសាច់ ដូចជាជំងឺមហារីកសុដន់ជាដើម។ បន្ថែមពីនេះ ការប្រែប្រួលស្បែកដោយសារជំងឺមហារីកស្បែកធ្វើឲ្យមានដំបៅដែលមិនបាត់ ឬដំបៅដែលជាសះស្បើយហើយនិងវិលត្រលប់មកវិញដែរ។
៥. ការផ្លាស់ប្តូរការរំលាយអាហារ
មហារីកមួយចំនួនអាចបណ្តាលឱ្យមានបញ្ហាជាមួយនឹងការញ៉ាំ ដូចជាពិបាកលេប ការផ្លាស់ប្តូរចំណង់អាហារឬការឈឺចាប់បន្ទាប់ពីការញ៉ាំ។ ទោះជាយ៉ាងណាក៏ដោយ ជំងឺមហារីកអាចបណ្តាលឱ្យមានរោគសញ្ញាដូចជា រំលាយអាហារ ចង្អោរ ក្អួត និងហើមពោះ។ បញ្ហាក្នុងការលេបអាចទាក់ទងនឹងជំងឺមហារីកផ្សេងៗ ក៏ដូចជាមហារីកបំពង់អាហារ និងមហារីកក្រពះពោះវៀន។ មហារីកអូវែក៏អាចទាក់ទងនឹងការហើមពោះ ឬមានអារម្មណ៍ឆ្អែតដែលមិនបាត់ទៅវិញ។
សូមទស្សនាវីដេអូ ៖