[វីដេអូ] # Ep.92 អត្ថប្រយោជន៍ទាំង ៥យ៉ាងនៃការហែលទឹក
ការហែលទឹកគឺជាវិធីសាស្រ្តដ៏ល្អមួយដើម្បីឲ្យដំណើរការរាងកាយទាំងមូល និងប្រព័ន្ធសរសៃឈាមបេះដូងរបស់អ្នកដំណើរការបានស្រួល។ បន្ថែមពីនេះការហែលទឹកមួយម៉ោងដុតបំផ្លាញកាឡូរីស្ទើរតែដូចការរត់ ដោយមិនប៉ះពាល់ដល់ឆ្អឹង និងសន្លាក់របស់អ្នកឡើយ។ ដូចនេះយើងសូមចែករំលែកនូវអត្ថប្រយោជន៍ជាច្រើននៃការហែលទឹកមានដូចជា
![[វីដេអូ] # Ep.92 អត្ថប្រយោជន៍ទាំង ៥យ៉ាងនៃការហែលទឹក](https://cngtvcambodia.com/uploads/images/2022/May/image_750x_627b36fb2f378.jpg) 
                        ១ ជួយដល់រាងកាយ
អត្ថប្រយោជន៍ដ៏ធំបំផុតមួយនៃការហែលទឹកគឺថាវាពិតជាមានប្រសិទ្ធភាពលើរាងកាយទាំងមូលរបស់អ្នក ពីក្បាលដល់ចុងជើង។ ម្យ៉ាងទៀតការហែលទឹកជួយបង្កើនអត្រាចង្វាក់បេះដូងរបស់អ្នកដោយមិនធ្វើឱ្យរាងកាយរបស់អ្នកតានតឹងសាច់ដុំ បង្កើតកម្លាំង ជួយកាត់បន្ថយសម្ពាធឈាម គ្រប់គ្រងជាតិស្ករក្នុងឈាម កាត់បន្ថយហានិភ័យនៃការស្លាប់និងជួយឲ្យស្មារតីរឹងមាំ។

២ កាត់បន្ថយការឈឺចាប់
ការហែលទឹកអាចជួយកាត់បន្ថយសន្លាក់ ការឈឺចាប់សាច់ដុំផ្សេងៗ ពិការភាព កាត់បន្ថយការឈឺចាប់ខ្លះរបស់អ្នក ឬធ្វើអោយប្រសើរឡើងនូវការជាសះស្បើយពីរបួស។
៣ ល្អសម្រាប់អ្នកជំងឺហឺត
ការហែលទឹកគឺជាសកម្មភាពហាត់ប្រាណដ៏ល្អមួយសម្រាប់អ្នកដែលមានជំងឺហឺត។មិនត្រឹមតែប៉ុណ្ណឹងទេ លំហាត់ប្រាណដកដង្ហើមដែលទាក់ទងនឹងកីឡា ដូចជាការសង្កត់ដង្ហើម អាចជួយពង្រីកសមត្ថភាពសួតរបស់អ្នក និងទទួលបានការគ្រប់គ្រងលើការដកដង្ហើមបានផងដែរ។
៤ ធ្វើអោយដំណេករបស់អ្នកប្រសើរឡើង
ការហែលទឹក ជួយឱ្យអ្នកគេងលក់ស្រួលនៅពេលយប់។ នៅក្នុងការសិក្សាប្រភពដែលជឿទុកចិត្តលើមនុស្សវ័យចំណាស់ដែលមានការគេងមិនលក់ នៅពេលហែលជួយឲ្យរាងកាយស្រួលខ្លួន និងធ្វើឲ្យដំណេកគេងបានស្រួល។


៥ ជួយគ្រប់គ្រងភាពតានតឹង
បន្ទាប់ពីហែលទឹករួច អាចធ្វើឲ្យមនុស្សមានការថយចុះភាពតានតឹងផ្លូវចិត្តបានយ៉ាងឆាប់រហ័ស។ ជាពិសសេសចំពោះស្រ្តីដែលមានផ្ទៃពោះ  ក្នុងកំឡុងពេលមានផ្ទៃពោះដំបូងដល់ពាក់កណ្តាលមានផ្ទៃពោះ គឺមានហានិភ័យទាបនៃការសម្រាលកូនមិនគ្រប់ខែ និងពិការភាពពីកំណើត។

សូមទស្សនាវីដេអូខាងក្រោម៖




 
                                
                            











![[វីដេអូ] តើអ្នកម្តាយកំពុងបំបៅដោះកូនអាចលេបថ្នាំពន្យាកំណើតបានដែរឬទេ?](https://cngtvcambodia.com/uploads/images/2020/Jul/image_380x226_5f0bd52e8a61b.jpg) 
        ![[វីដេអូ] #Ep.130 ប្រធានបទ៖ ៥ សញ្ញានៃភាពចាស់នៅលើផ្ទៃមុខ](https://cngtvcambodia.com/uploads/images/2023/Mar/image_380x226_640fecb4a18bd.jpg) 
        ![[វីដេអូ] Ep.8 # តើការចាក់អាំងស៊ុយលីនជាដំណាក់កាលចុងក្រោយនៃជំងឺទឹកនោមផ្អែមមែនទេ?](https://cngtvcambodia.com/uploads/images/2020/Oct/image_380x226_5f76fc854e0b5.jpg) 
        ![[វីដេអូ]# Ep.60 វិធីសាស្ត្រទាំង ៥យ៉ាងជួយឲ្យឆាប់ស្រកទម្ងន់](https://cngtvcambodia.com/uploads/images/2021/Sep/image_380x226_61305233aa836.jpg) 
         
         
        
 
         
         
         
         
         
         
         
         
        ![[វីដេអូ] # Ep.32 ផលប៉ះពាល់នៃការបំពុលដោយប្រើប្លាស្ទិក](https://cngtvcambodia.com/uploads/images/2021/Feb/image_140x98_602a163de3f15.jpg) 
         
        

 
								 
								 
								 
								 
								![[Covid-19] កម្ពុជា! មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ខណ:មានអ្នកជាសះស្បើយ ០១នាក់](https://cngtvcambodia.com/uploads/images/2020/Nov/image_380x226_5fbc75b8c5150.jpg) 
								 
								 
								 
								![[មានវីដេអូខាងក្រោម]        ពេជ្រ សូលីកាចាប់ដៃគូជាមួយ Nico ក្នុងបទចំរៀងថ្មីពិតជាពិរោះមែន](https://cngtvcambodia.com/uploads/images/2020/Dec/image_380x226_5fd7666d816be.jpg) 
								






