[វីដេអូ] Ep.22 ប្រធានបទ៖ ជំងឺផ្លូវចិត្តយុវវ័យ

ជាធម្មតាកាលណាមនុស្សនៅពេលដែលដល់វ័យជំទង់តែងតែមានលក្ខណ: ប្រែប្រួលមិនថាអត្តចរិក ឬក៏រូបរាងជាដើម។ បន្ថែមពីនេះ យុវវ័យខ្លះតែងតែមានចិត្តចង់ធ្វើអ្វីមួយដែលប្រញាប់ប្រញាល់លឿនៗមានចិត្តអន្ទះសាចង់បានអ្វីមួយឲ្យមកដល់ភ្លាមៗគឺសេចក្តីប្រាថ្នា សេចក្តីចង់ កត្តាទាំងអត់នេះដែលជំរុញឲ្យមានវិបត្តិផ្លូវចិត្តកើតឡើងពីមួយថ្ងៃបន្តិចៗ ឬក៏ពេលដែលយុវវ័យបាត់បង់ភាពជាខ្លួនឯង។

 
[វីដេអូ] Ep.22 ប្រធានបទ៖ ជំងឺផ្លូវចិត្តយុវវ័យ

បន្ថែមពីនេះ យុវវ័យមួយចំនួនបានធ្វើការលះបង់ និងធ្វើអ្វីមួយដើម្បីមនុស្សមួយចំនួនដែលខ្លួនគោរពចូលចិត្ត ដោយបានធ្វើបាបផ្លូវចិត្តរបស់ខ្លួន បាត់បង់ម្ចាស់ការលើខ្លួនឯង គឺផ្ញើសេចក្តីសុខ ផ្ញើភាពជឿជាក់ ទៅលើមិត្តភក្តិ សង្សារ​ ឬដៃគូ។ល។

កត្តាដែលបង្កឲ្យមានជំងឺផ្លូវចិត្តកើតឡើងចំពោះយុវជនមានដូចជា ៖

  • យុវជនយុវនារី ដែលឧស្សាហ៍ព្យាយាមអ្វីមួយ ប៉ុន្តែលទ្ធផលទទួលបរាជ័យ
  • ខ្ជិលច្រអូស ប៉ុន្តែចង់បានលទ្ធផលល្អ
  • មិនរៀបចំកាលវិភាគសម្រាប់ជីវិតប្រចាំថ្ងៃ
  • មានគំនិតអវិជ្ជមាន
  • បន្ទប់គេងមិនមានបរិយាកាសល្អ អាប់អួរ
  • កង្វះអាហារដែលមានសារធាតុចិញ្ចឹមដល់រាងកាយ
  • មានចិត្តស្អប់ គុំគួន ឈ្នានីស លើអ្នកដ៏ទៃ ។

កត្តាប្រឈមដែលបង្កឲ្យមានជំងឺផ្លូវចិត្ត ៖

  • កត្តាគ្រួសារ (ជំងឺដំណពូជ)
  • កត្តាសង្គម

វិធីសាស្ត្រដើម្បីជួយបំបាត់វិបត្តិផ្លូវចិត្តរបស់យុវវ័យ ៖

  • ប្រសិនបើមានជំងឺផ្លូវចិត្តឈានទៅដល់ដំណាក់កាលធ្ងន់ធ្ងរនោះសូមអាណាព្យាបាល បញ្ជូនកូនទៅព្យាបាលជាមួយគ្រូពេទ្យជំនាញខាងផ្លូវចិត្ត
  • គេងឲ្យបានគ្រប់គ្រាន់
  • អនាម័យ
  • រស់នៅស្អាត ផឹកស្អាត និង ញុំាស្អាត
  • ធ្វើសម្មាធិ
  • ប្រឹក្សាយោបល់ជាមួយអ្នកជំងឺផ្លូវចិត្ត
  • ព្យាយាមលើកទឹកចិត្តដល់អ្នកជំងឺផ្លូវចិត្ត ។

សូមទស្សនាវីដេអូ ៖