ប្រធានបទ ៖ ជំងឺមហារីកបំពង់ក
ជំងឺមហារីកបំពង់ក គឺជាការលូតលាស់មិនធម្មតានៃកោសិកាក្នុងទម្រង់ជា tonsil ។ tonsils គឺជាបន្ទះរាង ពងក្រពើពីរនៅខាងក្រោយមាត់ ដែលជាផ្នែកមួយនៃប្រព័ន្ធការពារមេរោគក្នុងរាងកាយ។ ជំងឺមហារីកបំពង់កអាចបណ្តាលឱ្យពិបាកក្នុងការលេប និងមានអារម្មណ៍ថាមានអ្វីមួយជាប់នៅក្នុងបំពង់ក ។ នៅពេលដែលមហារីកបានរាលដាលដល់តំបន់ក្បែរនោះ ដូចជាកូនកណ្តុរនៅក។ សូមជម្រាបថា ជំងឺមហារីកបំពង់កកើតមានច្រើនចំពោះបុរសជាងស្ត្រី ដោយសារការជក់បារី និងការផឹកស្រា។
សញ្ញា និងរោគសញ្ញានៃជំងឺមហារីកបំពង់កមានដូចជា៖
- ពិបាកលេប
- មានអារម្មណ៍ថាមានអ្វីម្យ៉ាងចាប់នៅខាងក្រោយបំពង់ក
- ហើមនិងឈឺចាប់នៅក
- ឈឺត្រចៀក
- រឹងថ្គាម ។
កត្តាដែលអាចបង្កើនហានិភ័យនៃជំងឺមហារីកបំពង់ករួមមាន៖
- ការប្រើប្រាស់ថ្នាំជក់
- ផឹកស្រា
- ឆ្លងមេរោគ Human papillomavirus (HPV) ៕
ប្រភព ៖ Mayo Clinic អត្ថបទ ៖ កា