[វីដេអូ] Ep. 79 ប្រធានបទ៖ ការដកធ្មេញដែលមានចំនួនច្រើន

ការដកធ្មេញគឺជាការដកយកចេញនៅធ្មេញណាដែលខូចដូចជា ធ្មេញពុក ការរង្គើធ្មេញ ឬការប៉ះពាល់ធ្មេញថ្គាមទាល់កប់ ការឈឺចាប់ ឬការបង្ករោគផ្សេងៗជាដើម។ បន្ថែមពីនេះការដកធ្មេញច្រើនក្នុងពេលតែមួយច្រើនធ្វើទៅលើធ្មេញពុកខូច ភាគច្រើនធ្មេញខាងក្រោយ មួយទៀតធ្មេញដែលប៉ះពាល់ដោយសាររលាកអញ្ចាធ្មេញ។ល។ ចំពោះអ្នកដែលមានជំងឺប្រចាំកាយដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូងធ្ងន់ធ្ងរ និងជំងឺដង្ហើមធ្ងន់ធ្ងរ គឺមិនតម្រូវឲ្យធ្វើការដកធ្មេញច្រើនក្នុងពេលតែមួយបានឡើយ។ គួរបញ្ជាក់ផងដែរថា រាល់ពេលដែលអ្នកជំងឺចង់ដកធ្មេញគួរប្រឹក្សាជាមួយគ្រូពេទ្យឲ្យបានច្បាស់លាស់អំពីអាការ:ជំងឺ។

 
[វីដេអូ] Ep. 79 ប្រធានបទ៖ ការដកធ្មេញដែលមានចំនួនច្រើន

ដើម្បីបានដឹងថាការដកធ្មេញរបស់អ្នកមានសុវត្ថិភាពត្រូវដឹងពីចំណុចទាំងនេះមានដូចជា ៖

  • ពិនិត្យមើលសុខភាពរបស់អ្នកជំងឺ
  • ជាដំបូងត្រូវពិនិត្យមើលមាត់ធ្មេញរបស់អ្នកជំងឺ
  • ពិនិត្យដោយការថត X-ray តូចឬធំដើម្បីពិនិត្យមើលធ្មេញណាអាចធ្វើការដកបាន
  • វិធីក្នុងការដក តើការដករបៀបណាទើបមានសុវត្ថិភាព?
  • ក្រោយពេលដកត្រូវរក្សាអនាម័យនៅក្នុងមាត់ឲ្យបានស្អាតដើម្បីកុំឲ្យមានមេរោគជ្រៀបចូលកន្លែងដក ។

បន្ទាប់ពីថ្ងៃទីមួយក្នុងការដកធ្មេញត្រូវអនុវត្តន៍តាមចំណុចទាំងនេះ ៖

  • មិនគួរញ៉ាំរបស់ក្តៅ ឬហិល
  • ស្អំទឹកកកជៀសវាងការហើម
  • ញ៉ាំថ្នាំតាមវេជ្ជបញ្ជា
  • សម្អាត និងរក្សាអនាម័យមាត់ធ្មេញឲ្យបានត្រឹមត្រូវ (ប្រើទឹកខ្ពល់មាត់ , ដុសធ្មេញនៅកន្លែងមិនដក)​ ។

ជាចុងក្រោយសូមថែរក្សាមាត់ធ្មេញរបស់លោកអ្នកឲ្យបានស្អាត ជៀសវាងនាំឲ្យមានបញ្ហាធ្ងន់ធ្ងរ និងគួរត្រួតពិនិត្យមាត់ធ្មេញជាប្រចាំចន្លោះពី ៦ខែទៅ ១ឆ្នាំមួយដង៕

សូមទស្សនាវីដេអូ ៖