[វីដេអូ] Ep. 75 ប្រធានបទ៖ ធ្មេញរបស់កុមារ

ការថែទាំធ្មេញរបស់កុមារឲ្យមានសុខភាពល្អ គឺអាស្រ័យទៅលើការយកចិត្តទុកដាក់របស់មាតាបិតាគ្រប់រូបគួរតែតាមដានកូនៗនិងបង្រៀនកូនឲ្យមានទម្លាប់ល្អនៃការថែទាំសុខភាពមាត់ធ្មេញតាំងតែពីទារកចាប់ផ្តើមមានការដុសធ្មេញដំបូង ។

 
[វីដេអូ] Ep. 75 ប្រធានបទ៖ ធ្មេញរបស់កុមារ
[វីដេអូ] Ep. 75 ប្រធានបទ៖ ធ្មេញរបស់កុមារ
[វីដេអូ] Ep. 75 ប្រធានបទ៖ ធ្មេញរបស់កុមារ

សម្រាប់ការថែទាំធ្មេញរបស់កុមារមាន ២ដំណាក់កាលធំៗរួមមាន ៖

  • ចន្លោះពី ៦ខែទារកចាប់ផ្តើមមានដំណុះធ្មេញដំបូង ដូច្នេះហើយបន្ទាប់ពីម្តាយធ្វើការបំបៅទឹកដោះទៅដល់

ទារក គួរតែប្រើ “ silicone brush ” ឬក្រណាស់ស្អាត ជ្រលក់ជាមួយទឹកក្តៅឧណ្ណៗឬទឹកស្អាតហើយដុសថ្មមៗ ។

  • ពេលកុមារអាយុបាន ១ខួប(១ឆ្នាំ)គួរប្រើប្រាស់ថ្នាំដុសធ្មេញសំរាប់កុមារដោយប្រើប្រាស់បរិមាណឲ្យបាន

ត្រឹមត្រូវសំអាតឲ្យបាន ២ដងក្នុងមួយថ្ងៃ ធ្វើដូច្នេះអាចបង្កើតទម្លាប់ល្អសំរាប់កុមារ។

ប្រសិនបើមាតាបិតាមិនមានការថែទាំមាត់ធ្មេញរបស់កូនៗទេ នោះពួកគេនឹងជួបនូវបញ្ហា ៣យ៉ាងរួមមាន៖

  1. បញ្ហាសុខភាព (ឈឺធ្មេញ)
  2. ការទំពារចំណីអាហារមិនបានមត់ល្អ
  3. សោភ័ណភាពមាត់ធ្មេញ ។

ចំពោះការផ្លាស់ប្តូរធ្មេញរបស់កុមារពីធ្មេញព្រៃទៅជាធ្មេញស្រុក ប្រសិនបើធ្មេញព្រៃរបស់កុមារមិនមានការរង្គើរឬបាក់ទេ សូមទៅជួបពិនិត្យជាមួយគ្រូពេទ្យឯកទេសមាត់ធ្មេញ ដើម្បីទន្តបណ្ឌិតត្រួតពិនិត្យតាមដានអំពីធ្មេញរបស់កុមារ ជៀសវាងបញ្ហាមួយទៀតធ្វើឲ្យខូចទម្រង់ធ្មេញទៅជា​ដុះប្រជ្រួសគ្នា។

វិធីសាស្រ្តដើម្បីថែទាំមាត់ធ្មេញឲ្យមានសុខភាពល្អគួរតែអនុវត្តន៍គន្លឹះទាំង ២​នេះ៖

  1. ថែទាំនៅផ្ទះដោយខ្លួនឯង
  2. ថែទាំដោយទន្តបណ្ឌិត

ចុងក្រោយ មាតាបិតាគួរយកចិត្តទុកដាក់តាមដានសុខភាពមាត់ធ្មេញកូនៗដោយព្យាយាមឲ្យកូនសម្អាតធ្មេញបង្កើតទម្លាប់ល្អៗ និងឧស្សាហ៍នាំកូន ទៅជួបទន្តបណ្ឌិតដើម្បីបង្កើតភាពស្និតស្នាលជៀសវាងគាត់ខ្លាចពេទ្យ៕

 

សូមទស្សនាវីដេអូ ៖