លោកស៊ី ជិនពីង ចាត់ទុកសេដ្ឋកិច្ចដ៏ធំរបស់ចិនជាមូលដ្ឋានពាណិជ្ជកម្មសេរីនៅក្នុងសុន្ទរកថា APEC
គូឡាឡាំពួៈ ប្រធានាធិបតីចិន លោកស៊ី ជិនពីង បានចាត់ទុកប្រទេសចិនជាចំណុចស្នូលសម្រាប់ពាណិជ្ជកម្មសេរីជាសកល ដោយប្តេជ្ញារក្សាសេដ្ឋកិច្ចដ៏មានទំហំធំរបស់ចិនឲ្យបើកចំហនិងព្រមានប្រឆាំងនឹងការគាំពារ សេដ្ឋកិច្ចជាសកលដែលបានរីករាលដាលដោយជំងឺរាតត្បាតវីរុសកូវីដ-១៩ ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
 
                        
នៅក្នុងការចុះហត្ថលេខាលើកតិកាសញ្ញាពាណិជ្ជកម្មធំជាងគេបំផុតនៅលើពិភពលោកកាលពីចុងសប្តាហ៍កន្លងទៅ លោកស៊ី ជិនពីង បាននិយាយថាអាស៊ីប៉ាស៊ីហ្វិកគឺជាការឈានមុខគេក្នុងការជំរុញកំណើនសេដ្ឋកិច្ចពិភពលោក បើទោះបីជារងការវាយប្រហារដោយ "បញ្ហាប្រឈមជាច្រើន" រួមទាំងវីរុសកូវីដ-១៩ផងដែរ។
លោកបានប្តេជ្ញាថា បើកចំហពាណិជ្ជកម្មចិននិងបដិសេធរាល់ការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ប្រទេសចិន ដែលបានធ្វើឱ្យប្រទេសចិនមានបញ្ហាពន្ធនិងបច្ចេកវិទ្យា ចំពោះគោលនយោបាយពាណិជ្ជកម្មដែលបានបង្កឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូ ណាល់ត្រាំ។
សូមជំរាបថា លោកស៊ី ជិនពីង បាននិយាយនៅក្នុងសុន្ទរកថា ដោយថ្លែងតាមរយៈវីដេអូថា "យើងនឹងកាត់បន្ថយពន្ធនិងថ្លៃដើម និងពង្រីកការនាំចូលផលិតផលនិងសេវាកម្មឲ្យមានគុណភាពខ្ពស់ពីប្រទេសទាំងអស់" ។
សូមបញ្ជាក់ថា វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ត្រូវបានធ្វើឡើងតាម online នៅក្នុងឆ្នាំនេះដោយសារតែការរីករាលដាលនៃជំងឺឆ្លងវីរុសកូវីដ-១៩ ដោយមានប្រទេសចំនួន ២១ នៅតំបន់ប៉ាស៊ីហ្វិករួមទាំងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅលើពិភពលោកដែលមានប្រហែល ៦០ ភាគរយនៃ GDP សកល៕
ប្រភព: CNA ដោយ: ជា បញ្ញា




 
                                
                            







 
         
         
         
         
         
        
 
         
         
         
         
         
         
         
         
        ![[វីដេអូ] # Ep.32 ផលប៉ះពាល់នៃការបំពុលដោយប្រើប្លាស្ទិក](https://cngtvcambodia.com/uploads/images/2021/Feb/image_140x98_602a163de3f15.jpg) 
         
        

 
								 
								 
								![[វីដេអូ] សញ្ញា ៨ បង្ហាញថាអ្នកកង្វះជាតិទឹក](https://cngtvcambodia.com/uploads/images/2021/Aug/image_380x226_6113777addeb0.jpg) 
								![[ទាន់ហេតុការណ៍] អ្នកឆ្លងវីរុសកូវីដ១៩ នៅកម្ពុជាកើន ៥១នាក់ហើយ ក្រោយរកឃើញចំនួន០៤ករណីថ្មីទៀតនៅយប់ថ្ងៃទី២០ មីនា ២០២០នេះ](https://cngtvcambodia.com/uploads/images/2020/Mar/image_380x226_5e74d563ab915.jpg) 
								 
								 
								![[Covid-19] កម្ពុជា! មានករណីជាសះស្បើយចំនួន ០៣នាក់បន្ថែមទៀតហើយ](https://cngtvcambodia.com/uploads/images/2020/Dec/image_380x226_5fe550034f7fe.jpg) 
								 
								 
								


