លោក ដូណាល់ ត្រាំ ស្នើឲ្យរាប់សន្លឹកឆ្នោតឡើងវិញនៅរដ្ឋ Wisconsin ខណៈដែលលោកបដិសេធការទទួលបរាជ័យ
វ៉ាស៊ីនតោន៖ យុទ្ធនាការបោះឆ្នោតឡើងវិញរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃពុធ ទី១៨ ខែ វិច្ឆិកា ឆ្នាំ២០២០ កាលពីម្សិលមិញបានស្នើសុំឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញនូវលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីនៅរដ្ឋ Wisconsin ដែលជាផ្នែកមួយនៃការបង្អាក់ជ័យជំនះរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden។នេះបើតាមការចេញផ្សាយ ដោយសាព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។
ខណ:ស្ថិតនៅក្រៅទីសាធារណៈប្រធានគណ:បក្សសាធារណៈរដ្ឋលោក ដូណាល់ ត្រាំ បានថ្លែងទាំងកំហឹង នៅលើបណ្តាញសង្គម Twitter របស់លោក ដែលលោកបានធ្វើការអះអាងថាមានការលួចបន្លំសន្លឹកឆ្នោត។ ចំពោះការនិយាយនេះមិនមានភ័ស្តុតាងគ្រាំទ្រច្បាស់លាស់ទេ។
មន្ត្រីរៀបចំការបោះឆ្នោតនៅរដ្ឋ Wisconsin ក៏ដូចជានៅរដ្ឋ Georgia បាននិយាយថាការរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងរដ្ឋទាំងនោះគឺមិនទំនងជាបញ្ចៀសការចាញ់ឆ្នោតរបស់លោក ដូណាល់ ត្រាំ ឡើយ។
ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិនបានព្រមានថាការពន្យារពេលក្នុងការទទួលស្គាល់លោក ជ័យជំន្នះរបស់លោក អាចមានន័យថាសហរដ្ឋអាមេរិកនឹង ចំណាយពេលជាច្រើនសប្តាហ៍និងខែក្នុងការរៀបចំដើម្បីចែកចាយវ៉ាក់សាំងការពារមេរោគកូវីដ-១៩។
សូមជម្រាបថា នៅក្នុងការបោះឆ្នោតពីរដ្ឋមួយទៅរដ្ឋមួយទៀត ដែលបានកំណត់ថាអ្នកឈ្នះការបោះឆ្នោតគឺលោក ចូ បៃដិន ដែលបានទទួលសំឡេង ៣០៦ ទល់នឹង ២៣២ របស់លោក ដូណាល់ ត្រាំ។
សូមបញ្ជាក់ថា លោក ចូ បៃដិន បានឈ្នះរដ្ឋ Wisconsin ដោយសំឡេងគាំទ្រជាង ២ ម៉ឺនសំឡេងនាំមុខលោក ដូណាល់ ត្រាំ ៤៩.៥ ភាគរយទល់ ៤៨.៨ ភាគរយ៕
ប្រភព: CNA ដោយ: ជា បញ្ញា