មិនធម្មតា! ឆ្នាំនេះ គង់ ចាន់ស្រីមុំ និង ស្វាមី រៀបចំខួបកំណើតឲ្យកូនស្រីឡើងកប់តែម្ដង

បន្ទាប់ពីបានសាងគ្រួសាររួចមក ក្រឡេកឃើញថា តារាសម្ដែង និងជាពិធីការិនីដ៏មានប្រជាប្រិយភាព អ្នកនាង គង់ ចាន់ស្រីមុំ កាន់តែមានជីវិតរស់នៅយ៉ាងស្រស់បំព្រងជាមួយនឹងស្វាមី គឺលោក គឹម សីហា ដែលតែងតែចេញមកបង្ហាញពីសកម្មភាពដ៏រីករាយមិនចេះដាច់នៅលើបណ្ដាញសង្គម ឲ្យហ្វេនៗជាច្រើនបានទស្សនាកម្សាន្ត។

 
មិនធម្មតា! ឆ្នាំនេះ គង់ ចាន់ស្រីមុំ និង ស្វាមី រៀបចំខួបកំណើតឲ្យកូនស្រីឡើងកប់តែម្ដង
មិនធម្មតា! ឆ្នាំនេះ គង់ ចាន់ស្រីមុំ និង ស្វាមី រៀបចំខួបកំណើតឲ្យកូនស្រីឡើងកប់តែម្ដង
មិនធម្មតា! ឆ្នាំនេះ គង់ ចាន់ស្រីមុំ និង ស្វាមី រៀបចំខួបកំណើតឲ្យកូនស្រីឡើងកប់តែម្ដង
មិនធម្មតា! ឆ្នាំនេះ គង់ ចាន់ស្រីមុំ និង ស្វាមី រៀបចំខួបកំណើតឲ្យកូនស្រីឡើងកប់តែម្ដង

បច្ចុប្បន្ននេះ ជីវិតប្ដីប្រពន្ធរបស់នាង និងស្វាមីថែមទាំងទទួលបានចំណងស្នេហ៍យ៉ាងមុតមាំ ដែលមានកូនស្រីតូចមុខមាត់គួរឲ្យស្រលាញ់ម្នាក់ មានឈ្មោះថា គឹម សីហ៍មរកត ហៅ ម៉ូម៉ូ មកបំពេញជីវិតគ្រួសារយ៉ាងពេញលេញពោរពេញដោយសុភមង្គលនិងកក់ក្តៅ។

 

ងាកមកមើលនៅក្នុងឆ្នាំនេះផ្ទាល់ កូនស្រីតូចរបស់អ្នកទាំងពីរ មានអាយុ ៣ ឆ្នាំហើយ ដែលកាលពីថ្មីៗនេះ រូបនាងនិងស្វាមី ក៏បានរៀបចំពិធី សូត្រមន្តឲ្យពរជ័យនៅក្នុងថ្ងៃកំណើតកូនស្រី ដែលមានការរៀបចំជាលក្ខណៈគ្រួសារ។ ដោយឡែកទៀតសោត អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះគឺ អ្នកនាង គង់ ចាន់ស្រីមុំបានបើកបង្ហាញឲ្យឃើញពីពិធីជប់លៀងអបអរខួបកំណើតកូនស្រីគម្រប់ ៣ ឆ្នាំ ដែលមានការរៀបចំយ៉ាងស្រស់ស្អាត សប្បាយរីករាយមានទាំងរូបភាពតុក្កតា ប៉េងប៉ោង ជាពិសេស រូបនាងព្រមទាំងស្វាមី ថែមទាំងបានរៀបចំខ្លួនយ៉ាងឆើតឆាយ ដូចជានៅកំលោះក្រមុំទាំងអញ្ជឹង៕

សូមចុច join link Telegram Channel CNGTV Cambodia https://t.me/cngtvcambodia

ប្រភព៖khmerload