CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.73 ប្រធានបទ៖ ការសម្រាលកូនបញ្ច្រាស់
ការសម្រាលកូនបញ្ច្រាស់ គឺមានន័យថាមិនមែនជាទម្រង់សម្រាលកូនតាមធម្មជាតិនោះទេ ស្ត្រីអាចសម្រាលកូនបានដែលមានទម្រង់ក្បាលច្រមុជចុះក្រោម មានទម្រង់ទទឹងកូនធ្លាក់ជើង ឬគូជមកមុន។
សូមបញ្ជាក់ថាមិនមែនគ្រប់ស្ត្រីទាំងអស់ ដែលមានកូនក្នុងទម្រង់មានកូនបញ្ច្រាស់អាចសម្រាលបានគ្រប់គ្នានោះទេ អ្នកខ្លះក៏សម្រាលកូនដោយធម្មជាតិមិនរួចដែរ ព្រោះអាស្រ័យទៅលើគីឡូកូនប្រវត្តិនៃការមានផ្ទៃពោះនិងសុខភាពផងដែរ។
នៅក្នុងបច្ចេកទេសពេទ្យ គ្រូពេទ្យចាប់ផ្តើមកំណត់ទម្រង់របស់កូននៅក្នុងត្រីមាសទី 32 ពេលខ្លះអាចដឹងតាមរយៈកាលស្ទាបនៅលើទម្រង់ក្បាលរបស់ទារក និងឆ្អឹងខ្នងរបស់ទារកផងដែរ។ បន្ទាប់មកត្រូវកំណត់អោយច្បាស់នៅសប្តាហ៍ 37 ដែលគេហៅថា ៩ខែ ១០ថ្ងៃ។
សូមជម្រាបថា ចំពោះស្រ្តីដែលកំពុងតែពពោះត្រូវតែថែរក្សាសុខភាពអោយបានល្អ ញុំាទឹកឲ្យបានគ្រប់គ្រាន់ ញុំាអាហារណាដែលល្អសំរាប់សុខភាព គេងឲ្យបានគ្រប់គ្រាន់ ត្រូវពិនិត្យផ្ទៃពោះអោយបានទៀងទាត់និងជ្រើសរើសយកទីកន្លែងសម្រាលដែលអ្នកទុកចិត្តបំផុត ព្រោះអាចមានហានិភ័យប៉ះពាល់អាយុជីវិតទៅដល់កូននិងម្តាយ៕
អត្ថបទ៖ SREY.NOCH
សូមទស្សនាវីដេអូខាងក្រោម៖