CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.68 ប្រធានបទ៖ ធ្លាយរន្ធយោនីរបស់ស្ត្រី

ជាទូទៅបញ្ហាធ្លាយរន្ធយោនីរបស់ស្រ្តីឬក៏តំបន់ពិសេសរបស់ស្ត្រី បច្ចុប្បន្ននេះភាគច្រើននៅតែប្រកាន់ភ្ជាប់និងមានប្រពៃណីហាមឃាត់ជាច្រើនមិនឲ្យស្រ្តីមានអាកប្បករិយាដូចជា បោះជើងឡើងខ្ពស់ ការហាត់ប្រាណខ្លាំងៗ ទាំងអស់ក៏ជាមូលហេតុដែលបណ្តាលឲ្យធ្លាយរន្ធយោនីផងដែរ។

 
CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.68 ប្រធានបទ៖ ធ្លាយរន្ធយោនីរបស់ស្ត្រី

កត្តាដែលបណ្តាលអោយស្រ្តីជួបប្រទះនឹងបញ្ហាធ្លាយរន្ធយោនីនោះគឺកត្តាចម្បងដែលតែងតែសង្កេតឃើញ​គឺ ដោយសារការសម្រាលកូន ឬក្រោយការវះកាត់ និងកត្តាដែលកើតមានតាំងពីកំណើត ប៉ុន្តែកម្រមានបំផុត​ ម្យ៉ាងវិញទៀតដោយការកើតជំងឺរុំារ៉ៃ មានដូចជាជំងឺប្រភេទផ្សិត​ រមាស់ កាមរោគជាដើម។

ស្រ្តីភាគច្រើនជួបប្រទះនៅបញ្ហានេះនៅវ័យកណ្តាល ដែលមានអាយុចាប់ពី 36 ឡើងទៅ ស្ត្រីដែល សម្រាល​កូនតាមបែបធម្មជាតិបាន 3 ដងរួចមកហើយនិង ស្រ្តីដែលមានដៃគូរួមភេទច្រើន។

សូមជម្រាបថា នៅពេលកើតមានបញ្ហាទាំងអស់នេះហើយ ស្រ្តីតែងតែបាត់បង់ទំនុកចិត្ត​ខ្លួនឯង ចំពោះការព្យាបាល បាត់បង់ការជឿជាក់បាត់បង់ភាពជាខ្លួនឯងក្នុងការចេញទៅខាងក្រៅជាដើម។

ចំពោះការព្យាបាលអាចជាប្រសិនបើគោរពតាមវេជ្ជបញ្ជាបានត្រឹមត្រូវ បើសិនស្ត្រីដែមានបញ្ហាទាំងអស់ដូចបានរៀបរាប់ សូមស្រ្តីមកពិនិត្យសុខភាពអោយទាន់ពេលវេលា កុំមានភាពខ្មាស់អៀនព្រោះវេជ្ជបណ្ឌិត មានក្រុមសីលធម៌ក្នុងការរក្សាការសម្ងាត់របស់អ្នកជំងឺ ៕

សូមទស្សនាវីដេអូខាងក្រោម៖