CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.38 ប្រធានបទ៖ ជំងឺតេតាណូស
តេតាណូស គឺជាជំងឺមួយកើតឡើងដោយសារជាតិពុល ទៅភ្ជាប់កោសិការប្រព័ន្ធប្រសាទហើយបណ្តាលអោយមានការកន្ត្រាក់សាច់ដុំ ចាប់ផ្តើមដំបូងនៅលើសាច់ដុំផ្ទៃមុខ សាច់ដុំក បណ្តាលអោយមានការឈឺចាប់ ពិបាកហារមាត់ ពិបាកលេបទឹកមាត់ និងចំណីអាហារ ។

ជំងឺតេតាណូសបង្កឡើងដោយសារការមុតរបស់មុតស្រួច ច្រែះចាប់ ដូចជាកាំបិត ពូថៅ កន្ត្រៃដែលមានផ្ទុកមេរោគនោះនៅជាមួយ ហើយមួយវិញទៀតមកពីការកាត់ទងផ្ចិតរបស់ទារកជាមួយរបស់មិនស្អាតជាដើម។
ជំងឺតេតាណូសអាចកើតឡើងចំពោះមនុស្សគ្រប់វ័យនិងទៅលើសត្វពាហនៈផងដែរ។ ជំងឺតេតាណូសកើតឡើងដោយសារមិនបានការចាក់វ៉ាក់សាំងបង្ការ ឬចាក់មិនបានគ្រប់គ្រាន់ និងការខ្វះអនាម័យ ហើយក៏អាចបណ្តាលអោយស្លាប់បានផងដែរ។
ជំងឺតេតាណូសតែងតែកើតឡើងចំពោះអ្នកមិនបានចាក់វ៉ាក់សាំងការពារតេតាណូស នៅពេលមានរបួសដោយប្រការណាមួយ។ ដើម្បីការពារជំងឺតេតាណូសសូមបងប្អូន ទៅចាក់ថ្នាំបង្ការនៅតាមមន្ទីរពេទ្យឬមណ្ឌលសុខភាពដែលនៅជិតអស់លោកអ្នក៕
សូមទស្សនាខាងវីដេអូខាងក្រោម៖