ពូទីន ប្រកាសថា រុស្ស៊ីផលិតវ៉ាក់សាំងកូវីដ១៩បានសម្រេចមុនគេក្នុងពិភពលោក

ទីក្រុងម៉ូស្គូ៖ ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេស រុស្ស៊ីបានក្លាយជាប្រទេសដំបូងនៅលើពិភពលោក ដែលបានផ្តល់វ៉ាក់សាំងកូវីដ១៩ ដ៏មានប្រសិទ្ធភាពបន្ទាប់ពីការធ្វើតេស្តមនុស្សក្នុងរយៈពេលមិនដល់២ខែផង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។

 
ពូទីន ប្រកាសថា រុស្ស៊ីផលិតវ៉ាក់សាំងកូវីដ១៩បានសម្រេចមុនគេក្នុងពិភពលោក
ពូទីន ប្រកាសថា រុស្ស៊ីផលិតវ៉ាក់សាំងកូវីដ១៩បានសម្រេចមុនគេក្នុងពិភពលោក

ថ្លែងក្នុងកិច្ចប្រជុំរដ្ឋាភិបាល លោកពូទីន បាននិយាយថា វ៉ាក់សាំង ត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានហ្គាម៉ាលីយ៉ា (Gamaleya) នៃទីក្រុងម៉ូស្គូ។ ពូទីន អះអាងថា ការបោះជំហានទៅមុខនេះ គឺជាការត្រួសត្រាយផ្លូវដ៏សំខាន់សម្រាប់ការចាក់ថ្នាំបង្ការវីរុសទ្រង់ទ្រាយធំ ទោះបីជាការអនុវត្តដំណាក់កាលចុងក្រោយនៃការសាកល្បងលើមនុស្ស ដើម្បីសាកល្បងសុវត្ថិភាព និងប្រសិទ្ធិភាពកំពុងបន្តក៏ដោយ។ 

គួររម្លឹកផងដែរថា ភាពជឿនលឿននៃការអភិវឌ្ឍវ៉ាក់សាំងរបស់រុស្ស៊ី គឺជាការប្តេជ្ញាដើម្បីយកឈ្នះការ ប្រកួតប្រជែងបង្កើតវ៉ាក់សាំងការពារវីរុសកូវីដ១៩រវាងប្រទេសមហាអំណាចលើពិភពលោក៕

 

ប្រភព៖ Reuters ប្រែសម្រួល៖ កង ស្រីលីន