មនុស្ស៦៤នាក់បានស្លាប់ ដោយសារភ្លៀងមូសុងរយៈពេល៣ថ្ងៃនៅប្រទេសប៉ាគីស្ថាន
អីសឡាម៉ាបាដ៖ មនុស្សយ៉ាងហោចណាស់៦៤នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួសដោយសារភ្លៀងមូសុង ដែលបង្កឡើងជាទឹកជំនន់ និងខ្យល់កន្ត្រាក់ អស់រយៈពេលបីថ្ងៃនៅក្នុងតំបន់ផ្សេងៗគ្នានៃប្រទេសប៉ាគីស្ថាន។
យោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយនៅប៉ាគីស្ថាន បានឲ្យដឹងថា យ៉ាងហោចណាស់មានកុមារចំនួន ១៩ នាក់ និងស្រ្តី ៩នាក់ស្ថិតក្នុងចំណោមអ្នក ដែលបាត់បង់ជីវិតនៅក្នុងឧប្បត្តិហេតុភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់ចាប់ពីភាគខាងជើងទៅភាគខាងត្បូងនៃប្រទេសប៉ាគីស្ថាន។
គួររម្លឹកថា គ្រោះធម្មជាតិទាំងនេះ បំផ្លាញស្ពានចំនួន៤ ផ្លូវថ្នល់ជាច្រើនខ្សែ ព្រមទាំងផ្ទះសម្បែងជាច្រើនខ្នងផងដែរ។
ប្រភព៖ Xinhua ប្រែសម្រួល៖ កង ស្រីលីន