[វីដេអូ] Ep.20 ប្រធានបទ៖ វិធីសាស្ត្រជំនួយការគេង
ការគេងមានសារ:សំខាន់ណាស់ដែលចាំបាច់សម្រាប់មនុស្សគ្រប់ៗគ្នា។ នៅពេលដែលគេងលក់ស្កប់ស្កាល់ធ្វើឲ្យយើងមានថាមពលពេញបរិបូរណ៍ទាំងផ្លូវកាយនិងផ្លូវចិត្តពេលគ្រោកពីគេង។ ចំពោះការគេងមិនលក់គឺកើតឡើងជាចម្បងដែលតម្រូវឲ្យបុគ្គលដែលមានបញ្ហានេះមកជួបពិគ្រោះជាមួយគ្រូពេទ្យ។
មូលហេតុជាច្រើនដែលបណ្តាលឲ្យមានវិបត្តិគេងមិនលក់មាន ៥ចំណុចសំខាន់ៗដូចជា ៖
- ស្ត្រេស
- អនាម័យនៃការគេងមិនបានត្រឹមត្រូវ
- ទម្លាប់មិនល្អមុនពេកចូលគេង
- ជំងឺផ្លូវចិត្ត
- ជំងឺផ្លូវកាយ ។
សូមជម្រាបថា ការគេងមិនលក់អាចកើតឡើងស្ទើរតែគ្រប់វ័យ តែភាគច្រើនកើតឡើងទៅលើមនុស្សពេញវ័យ ជាពិសេសគឺទៅលើមនុស្សចាស់ចាប់ពីអាយុ ៥០ឆ្នាំឡើងទៅនឹងជួបប្រទះនឹងការគេងមិនលក់ច្រើន។ ដោយសារតែគុណភាពនិងបរិមាណនៃការគេងធ្លាក់ចុះ។
ការគេងមិនលក់ស្តែងចេញនូវរោគសញ្ញាដូចជា៖
- ពិបាកក្នុងការចូលគេងត្រូវសំងំយូរ
- ឧស្សាហ៍ភ្ញាក់ញឹកញាប់នៅពេលយប់
- ភ្ញាក់ពីគេងនៅពេលព្រឹកព្រលឹមពេក
- ក្រោកពីគេងមានអារម្មណ៍ល្វើយ
- ឆាប់ខឹង
- ភ្លេចច្រើន
- អារម្មណ៍មិនមូល
- មានបញ្ហាផ្លូវចិត្ត ។
វិធីសាស្ត្រធ្វើឲ្យការគេងស្កប់ស្កល់និងឆាប់រហ័សមានដូចជា៖
- រៀបកាលវិភាគគេងឲ្យបានត្រឹមត្រូវ
- បរិភោគអាហារកុំឲ្យឆ្អែតពេក
- ហាត់ប្រាណ ៦ម៉ោងមុនចូលគេង
- រៀបចំបន្ទប់ឲ្យមានផាសុខភាពល្អមានខ្យល់ចេញចូល
- កុំប្រើទូរស័ព្ទច្រើនពេក ឬឧបករណ៍បច្ចេកវិទ្យា
គួររម្លឹកថា ប្រសិនបើមានជំងឺផ្លូវកាយនិងផ្លូវចិត្ត សូមទៅពិគ្រោះព្យាបាលជាមួយគ្រពេទ្យជំនាញឲ្យបានច្បាស់លាស់ចៀសវាងការទិញថ្នាំប្រើប្រាស់ដោយគ្មានវេជ្ជបញ្ជា៕
សូមទស្សនាវីដេអូ ៖