[វីដេអូ] Ep.3 ប្រធានបទ៖ តើអ្វីទៅជាជំងឺបាយប៉ូឡា?

និយមន័យជំងឺបាយប៉ូឡាគឺជាជំងឺដែលមានការប្រែប្រួលទឹកចិត្តឡើងខ្លាំង និងចុះមិនទៀងទាត់ដែលមានរយៈពេលលើសពី២អាទិត្យ និងមានការប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ។

 
[វីដេអូ] Ep.3 ប្រធានបទ៖ តើអ្វីទៅជាជំងឺបាយប៉ូឡា?

ដោយសង្កេតឃើញថាប្រជាជនយើងបច្ចុប្បន្នមានការកើនឡើងនូវជំងឺបាយប៉ូឡាដែលគាត់មិនបានដឹងខ្លួនថាកំពុងមានជំងឺនេះ ដោយស្តែងនូវអាការ:ដូចជា ពិបាកចិត្ត បាក់ទឹកចិត្ត គិតច្រើន មិនសប្បាយចិត្ត​ និយាយច្រើន ឆាប់ខឹង និងឆេវឆាវ។

រោគសញ្ញា

សញ្ញានៃជំងឺបាយប៉ូឡាស្តែងចេញនូវរោគសញ្ញាសំខាន់មានដូចជា មានការបាក់ទឹកចិត្ត អស់សង្ឃឹម ចេះតែពិបាកចិត្ត ចេះតែបន្ទោសខ្លួនឯងម្តងហើយម្តងទៀត។ បន្ទាប់មក ក៏មានស្តែងចេញនៅអាការ:ឡើងចុះប្រែប្រួលទឹកចិត្តម្តងខ្លាំងម្តងខ្សោយ ឆាប់ខឹង សប្បាយខ្លាំង​ កើតទុក្ខខ្លាំង តូចចិត្ត ជួនកាលសើចម្នាក់ឯង ដែលកើតម្តងហើយម្តងទៀត។

កត្តាសំខាន់ៗ ៣ នៃជំងឺបាយប៉ូឡាមានដូចជា

  1. កត្តាផ្លូវចិត្ត = ទាក់ទងការងារចូលចិត្តគិតច្រើន បារម្ភច្រើន ធ្វើអ្វីឲ្យល្អឥតខ្ចោះ ពិបាកក្នុងការគ្រប់គ្រងអារម្មណ៍ខ្លួនឯង។
  2. កត្តាផ្លូវកាយ
  3. កត្តាសង្គម = ការប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរ ការបាត់បង់សមាជិក មនុស្សជាទីស្រឡាញ់ ឬសាច់ញាតិជាដើម។

ចំពោះវ័យដែលប្រឈមនឹងជំងឺបាយប៉ូឡាភាគច្រើននៅអាយុក្រោម ២០ឆ្នាំ នៅអំឡុងពេលចាប់ពីការពេញវ័យទៅ។

ការព្យាបាល

ចំពោះការព្យាបាលអ្នកជំងឺបាយប៉ូឡាគឺអាស្រ័យទៅលើស្ថានភាពរបស់អ្នកជំងឺ និងតាមវ័យរបស់អ្នកជំងឺដែលគាត់ព្យាយាមគោរពតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។ បន្ថែមពីនេះដើម្បីឲ្យការព្យាបាលកាន់តែមានប្រសិទ្ធភាពអ្នកជំងឺមិនគួរពិសារស្រា ជក់បារី និងប្រើប្រាស់សារធាតុញៀននោះទេ៕

 

 

សូមទស្សនាវីដេអូខាងក្រោម៖