[វីដេអូ] Ep. 7 ប្រធានបទ៖ ជំងឺស្ត្រេសក្រោយការប៉ះទង្គិចផ្លូវចិត្ត
ជំងឺស្ត្រេសក្រោយការប៉ះទង្គិចផ្លូវចិត្ត កើតឡើងពីការប៉ះទង្គិចផ្លូវចិត្តដែលធ្វើឲ្យគាត់ទៅជាមួយមនុស្សមួយផ្សេងទៀត ដូចជាចង់ធ្វើអត្តឃាត ក្លាហានលើរឿងមិនល្អ តក់ស្លុត និងឆាប់មានប្រតិកម្មលឿងលើរឿងអ្វីមួយ។
រោគសញ្ញា
- ប៉ះទង្គិចលើរាងកាយ : ធ្វើឲ្យបេះដូងដើរញាប់ សម្ពាធឈាមឡើង ឬសរីរាង្គដោយស្វ័យប្រវត្តិនៅក្នុងរាងកាយយើង ឈឺក្បាល តប់ប្រមល់ អស់កម្លាំង ពិសារមិនបាន ប៉ះពាល់ក្រពះ។
- ប៉ះទង្គិចលើចិត្ត : មានការតានតឹងក្នុងចិត្ត ព្រួយចិត្ត មានការធ្លាក់ទឹកចិត្ត ព្រួយខ្លាំង អស់សង្ឃឹមដែលអាចបង្កឲ្យមានការធ្វើអត្តឃាត និងប៉ះពាល់លើដំណេក។
គួររម្លឹកថា ជំងឺស្រ្តេសកើតមានគ្រប់វ័យមិនថាចាស់ក្មេងនោះទេ គឺសុទ្ធតែអាចកើតមានទាំងអស់ដែលកើតមានតាមរយ:ការប៉ះទង្គិចផ្លូវចិត្ត។
កត្តាសំខាន់ៗដែលបង្កឲ្យមានជំងឺផ្លូវចិត្តមានដូចជាកត្តាខ្លួនឯង កត្តាគ្រួសារ និងកត្តាសង្គម ដែលយើងរស់និងប្រឈមមុខជារឿងរាល់ថ្ងៃ។
សូមជម្រាបថាជំងឺស្រ្តេសអាចវិវត្តទៅជាជំងឺធ្លាក់ទឹកចិត្តប្រសិនបើមិនបានព្យាបាលឲ្យបានទាន់វេលាដោយទុកឲ្យជំងឺនេះខ្លាចទៅជាជំងឺរុំារ៉ៃ។ជារួមប្រសិនបើអ្នកមានជំងឺស្រ្តេសក្រោយការប៉ះទង្គិចផ្លូវចិត្ត អ្នកគួរតែរកវិធីដើម្បីបន្ថូរអារម្មណ៍កុំឲ្យមានការតានតឹងមានដូចជា ធ្វើលំហាត់ប្រាណជាប្រចាំ ការសមាធិ ញុំាអាហារណាដែលល្អសំរាប់សុខភាព ស្តាប់ចម្រៀង ជជែកជាមួយអ្នកដែលអាចប្រឹក្សាបាន កុំគិតរឿងច្រើនពេក និងគេងឲ្យបានគ្រប់គ្រាន់៕
សូមទស្សនាវីដេអូខាងក្រោម
៖