[វីដេអូ] Ep.46 ប្រធានបទ៖ ជំងឺលើសសម្ពាធឈាម
ជំងឺលើសសម្ពាធឈាមមិនមានរោគសញ្ញាធំដុំអ្វីទេ ក៏ប៉ុន្តែយើងអាចវាស់ដោយខ្លួនឯងបាន ជាទូរទៅយើងអាចវាស់សម្ពាធឈាមបាននៅពេលព្រឹកភ្ញាក់ពីគេង នោះយើងនិងដឹងថាសម្ពាធឈាមមានប៉ុន្មាន ប៉ុន្តែការវាស់លើកដំបូងសម្ពាធឈាមច្រើនតែឡើងបន្តិច ដូចនេះយើងគួរវាស់បីដងដើម្បីដឹងលទ្ធិផលយកជាការ ហើយនឹងមើលដឹងពីមធ្យមភាគសម្ពាធឈាមមានប៉ុន្មាន បើវាស់ឃើញខាងលើលើសពី 130 ខាងក្រោមលើសពី 80 បានន័យថាយើងមានជំងឹលើសសម្ពាធឈាមហើយ។
រោគសញ្ញា
ជាទូទៅជំងឺលើសឈាមមិនមានរោគសញ្ញាស្តែងឲ្យដឹងអ្វីទេ ដូច្នេះហើយទើបគេហៅថាវាជាឃាតករសម្ងាត់ ដែលយើងតែងតែគិតថា រោយកញ្ជឹងក ឈឹក្បាលជាដើម ដែលវាជារោគសញ្ញារបស់ជំងឺលើសឈាម។
ជំងឺលើសឈាមយើងអាចរកឃើញបាន 15% វាអាចមកពីថ្នាំមួយចំនួនមានដូចជា ថ្នាំពន្យាកំណើត ថ្នាំបំបាត់ការឈឺចុកចាប់ ថ្នាំផ្លូវចិត្តមួយចំនួន ថ្នាំសម្រកគីឡូ ហើយនិងថ្នាំក្រពះមួយចំនួនដែលមានជាតិអំបិលច្រើនពេក និងមានជំងឺផ្ទាល់ខ្លួនមួយចំនួនក៏អាចបណ្ដាលឲ្យមានជំងឺលើសបានផងដែរ មានដូចជាជំងឺ តម្រង់នោម ត្បៀតសរសៃឈាមតម្រងនោម ជំងឺសរសៃឈាមបេះដូង ។
កត្តាប្រឈម
កត្តាដែលប្រឈមមុខនិងការលើសឈាមអាស្រ័យលើអាយុ អាយុកាន់តែច្រើន ធាត់ ញាំអាហារដែរមានជាតិប្រៃច្រើន ការពិសារគ្រឿងស្រវឹងច្រើន ហើយមិនបានធ្វើលំហាត់ប្រាណ ទាំងនេះហើយជាកត្តាប្រឈមមុខនិងជំងឺល់ើសឈាម ។
ការព្យាបាល
ដើម្បីព្យាបាលជំងឺលើសឈាមបានគឺយើងត្រូវរកមូលហេតុវា ឲ្យឃើញជាមុនសិន ប៉ុន្តែ85%យើងរកឃើញមូលហេតុរបស់វា និងមិនឃើញ15% ។ ការព្យាបាលសំខាន់ជាងគេគឺការរស់នៅ ទីពីរគឺការប្រើប្រាស់ថ្នាំពេទ្យ។ ការប្រើប្រាស់ថ្នាំពេទ្យក៏មានបែងចែកជាក្រុម មុននិងធ្វើកាផ្លាស់ប្ដូរថ្នាំ យើងត្រូវដឹងថាជំងឹរបស់យើងគួរប្រើសប្រាស់ថ្នាំដែលធ្វើការ 12ម៉ោងឬ24ម៉ោងជាមុនសិន។
វិធីសាស្ត្រក្នុងកាថែទាំ
កម្លាំងចិត្តគឺជាកត្តាមួយដ៏សំខាន់បំផុតសំរាប់អ្នកជំងឺ ជាពិសេសកត្តាគ្រួសារ អ្នកគួរសួរនាំ យកចិត្តទុកដាក់និងអ្នកជំងឺ កុំឲ្យគាត់បាក់ទឹកចិត្ត បោះបង់ចោលការព្យាបាល ជាពិសេសក្រុមគ្រួសាររបស់អ្នកជំងឺត្រូវតែមានការទំនាក់ទំនងជាប់ជានិច្ចជាមួយគ្រូពេទ្យប្រចាំខ្លួនរបស់ពួគគាត់នៅពេលដែលពួគគាត់ជួបនៅបញ្ហាទាំងនោះ។
របៀបក្នុងការបង្ការ
មានកត្តាជាច្រើនដែលអាចជួយបង្ការកុំឲ្យអ្នកធ្លាក់ក្នុងជំងឺលើសឈាម អ្នកត្រូវដឹងថាតើមានជំងឺលើសឈាម លើសជាតិខ្លាច ឬឡើងគីឡូ និងលើសសម្ពាធផ្លូវចិត្តដែរឬទេ ? តើនៅក្នុងក្រុមគ្រួសារមានអ្នកជំងឺលើសឈាមដែរឬទេ? ប្រសិនបើមានកត្តាទាំងអស់ទាំងនេះ អ្នកគួរយកចិត្តទុកដាក់់ និងឧស្សាហ៍វាស់សម្ពាធឈាមដោយខ្លួនឯងផង។
របបអាហារនិងការទទួលទានអាហារដែលត្រឹមត្រូវ
អាហារដែលគួរកាត់បន្ថយមានដូចជាអាហារ ប្រៃ សារជាតិខ្លាចដែលមាននៅក្នុងសាច់សត្វជើងបួន ព្រោះវាអាចធ្វើឲ្យយើងឡើងគីឡូប្រឈមមុខនិងជំងឺលើសឈាមបានផងដែរ ។ អ្នកគួរទទួលទានអាហារណាដែលមាន សារជាតិប្រេងខ្លាញ់ល្អ មានដូចជានៅក្នុងសាច់ត្រី បន្លែ និងប្រេងអូលាវ សារជាតិទាំងនេះអាចជួយកាត់បន្ថយការប្រឈមមុខនិងជំងឺលើសឈាមបានផងដែរ ។
សារដ៏មានសារៈប្រយោជន៍
ដូចនេះគ្រួសាររបស់អ្នកជំងឺគួរតែស្វែងយល់អំពីជំងឺលើសឈាមនេះនិងចេះវាស់ឈាមដោយខ្លួនឯង។ ត្រូវដឹងថាសម្ពាធឈាមរបស់អ្នកជំងឺអាចគ្រប់គ្រងបានល្អហើយឬនៅ? តើគួរប្ដូរថ្នាំឬបន្ថែមថ្នាំ? និងគួរពិភាក្សាជាមួយគ្រូពេទ្យមុននឹងញុំាថ្នាំអ្វីមួយ៕
សូមចុច join link Telegram https://t.me/cngtvcambodia