[វីដេអូ] Ep.07 ប្រធានបទ៖​ ជំងឺរលាកអញ្ចាញធ្មេញ

តើការរលាកអញ្ចាញធ្មេញមានរោគសញ្ញាអ្វីខ្លះ? ហើយយើងគួរតែថែរក្សាការពារវាបានដោយរបៀបណា?

 
[វីដេអូ] Ep.07 ប្រធានបទ៖​  ជំងឺរលាកអញ្ចាញធ្មេញ

រោគសញ្ញា

ចំពោះរោគសញ្ញានៃការកើតជំងឺរលាកអញ្ចាញធ្មេញមាន3ចំណុចមានដូចជា

  • អញ្ចាញឡើងក្រហម
  • អញ្ចាញឡើងហើម
  • អញ្ចាញឧស្សាហ៍ចេញឈាម។

វិធីសាស្រ្តក្នុងការថែទាំ

សំរាប់វិធីសាស្រ្តក្នុងការថែទាំអញ្ចាញធ្មេញកុំឲ្យរលាកនោះគឺអ្នកត្រូវអនុវត្តនៅវិធីសាស្រ្តខាងក្រោមមានដូចជា៖

  • អ្នកត្រូវដុសធ្មេញឲ្យបានត្រឹមត្រូវ​ និង ឲ្យបានទៀងទាត់ក្នុងមួយថ្ងៃ 2ដង ហើយជាពិសេសយើងអាច Floss ឬ ទឹកខ្ពុលមាត់ឲ្យបានទៀងទាត់ក៏អាចជួយយើងកុំឲ្យរលាកអញ្ចាញធ្មេញបានផងដែរ
  • អ្នកគួរជួបជាមួយគ្រូពេទ្យក្នុងរយ:ពេល 6ខែម្តងដើម្បី Check Up និងសម្អាត ពិនិត្យមើលបន្ថែមទៀត។
  • ម្យ៉ាងវិញទៀតការដែលជ្រើសរើសនូវច្រាសដុសធ្មេញក៏មានសារ:សំខាន់ដែរ។ ដូចនេះចំពោះច្រាសដុសធ្មេញអ្នកអាចប្រើបានចន្លោះពី 3ទៅ 6ខែតែប៉ុណ្ណោះ។

សារដ៏មានសារ:ប្រយោជន៏

ជុំវិញអំពីបញ្ហាជំងឺរលាកអញ្ចាញធ្មេញនេះដែរគឺបងប្អូនគួរកុំទៅទិញថ្នាំនៅ Pharmacy ឬ Supermarket ដើម្បីព្យាបាលអញ្ចាញ លាបអញ្ចាញ ឬក៏ថ្នាំខ្ពុលមាត់ដែលពាក់ពន្ធ័និងការព្យាបាលអញ្ចាញទេពីព្រោះថានៅពេលមិនបានទៅពិនិត្យជាមួយគ្រូពេទ្យនោះទេបញ្ហាទាំងអស់នេះនិងកាន់តែធ្ងន់ធ្ងរបន្ថែមទៀត។ ដូច្នេះប្រសិនជាមានបញ្ហានេះកើតឡើងគប្បីយើងគួរតែទៅពិគ្រោះជាមួយនិងគ្រូពេទ្យឲ្យបានច្បាស់លាស់សិន។

សូមទស្សនាវីដេអូខាងក្រោម: