សូមប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ដែលអាចកើតមាន ជាពិសេសនៅតំបន់វាលទំនាបកណ្តាល
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមស្តីអំពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី ២៣-២៩ ខែមិថុនា ឆ្នាំ២០២១ ។
ក្នុងរយ:ពេលមួយសប្តាហ៍ខាងមុខប្រទេសកម្ពុជាយើងនឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបនៃប្រទេសចិន និងខ្យល់មូសុងនិរតីក្នុងល្បឿនបង្គួរ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់មួយចំនួននៃប្រទេសកម្ពុជាមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម ឬបង្គួរ។
អាស្រ័យដូចបានជម្រាប សូមប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ដែលអាចកើតមានជាពិសេសនៅតំបន់វាលទំនាបកណ្តាល៕
សូមចុច join link Telegram https://t.me/cngtvcambodia
ប្រភព: ក្រសួងធនធានទឹក និងឧតុនិយម