[Covid-19] កម្ពុជា! វិជ្ជមានកូវីដ១៩ ថ្មី ៨នាក់ក្នុងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»

នៅព្រឹកនេះមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០៨នាក់ និងមិនមានអ្នកជាសះស្បើយទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកមានវីរុសកូវីដ-១៩សរុប ៣២៣នាក់។

 
[Covid-19] កម្ពុជា! វិជ្ជមានកូវីដ១៩ ថ្មី ៨នាក់ក្នុងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ថា កម្ពុជាមានអ្នកវិជ្ជមានវីរុសកូវីដ-១៩​ថ្មី​ ៨នាក់ ខណ:មិនមានអ្នកជាសះស្បើយ​ នៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ សរុបមានចំនួន ៣២៣នាក់ ក្នុងនោះមានស្រ្តី ៧១នាក់ និងបុរស ២៥២នាក់។

សូមជម្រាបថា សំណាកទើបនឹងធ្វើតេស្ដបានចំនួន ២,២៤៧សំណាក់ ក្នុងចំណោម​ ៣,៣៣២សំណាក់។ ថ្ងៃនេះនឹងយកសំណាក ជាង២ពាន់សំណាកបន្ថែមទៀត ក្នុងនោះតែនៅផ្សារអ៊ីអន១ ជាង១ពាន់សំណាក, ធ្វើនៅក្រសួងមហាផ្ទៃ និងធ្វើនៅកន្លែងដែលកូនចៅរបស់ឯកឧត្តម ឆែម សាវុធ បានទៅដល់រាប់ទាំងនៅកោះពេជ្រជាដើម។

សូមជម្រាបថា អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ១៩នាក់ និងអ្នកសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន ៣នាក់។

គួរម្លឹកផងដែរថា​ កម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩ ដំបូងបំផុតកាលពីថ្ងៃទី​ ២៧​ ខែមករា​ ឆ្នាំ២០២០​៕

 

ប្រភព: ក្រសួងសុខាភិបាល