[វីដឹអូ] Ep.15 ប្រធានបទ៖ ជំងឺថប់បារម្ភទូទៅ
ជំងឺថប់បារម្ភទូទៅ គឺជាជំងឺផ្លូវចិត្តម្យ៉ាងដែលបណ្តាលមកពីបុគ្គលម្នាក់ៗមានការគិតច្រើនជ្រុល ឬមិនអាច បញ្ឈប់ការគិតរបស់ខ្លួនឯងបាន ដែលធ្វើឲមានអារម្មណ៍តានតឹងមិនអាចធ្វើការងារអ្វីផ្សេងបាន។
មូលហេតុដែលបណ្តាលឲមានជំងឺថប់បារម្ភទូទៅ មាន៣កត្តាធំៗ៖
១.កត្តាជីវសាស្ត្រ
២.កត្តាចិត្តសាស្ត្រ
៣.កត្តាសង្គមសាស្ត្រ
ជំងឺថប់បារម្ភអាចស្តែងចេញនៅរោគសញ្ញាខ្លះៗដូចជា៖
_ញ័រទ្រុងឬបុកទ្រូង
_បែកញើស
_ញ័រដៃជើង
_ភ័យដល់ថ្នាក់ស្ងួតមាត់ស្ងួតក
_វិលមុខ
_ពិបាកផ្ចង់អារម្មណ៍
_មួរម៉ៅ
_ពិបាកដកដង្ហើម
_គេងមិនលក់ ។
ជំងឺថប់បារម្ភអាចព្យាបាលបានដោយប្រើវិធីសាស្ត្រ ២ធំៗ៖
១.ព្យាបាលដោយចិត្តសាស្ត្រ
២.ព្យាបាលដោយប្រើថ្នាំ ។
សូមទស្សនាវីឌីអូខាងក្រោម៖