[វីដេអូ] Ep.8 ប្រធានបទ៖ ជំងឺវិកលចរិក
តើជំងឺវិកលចរិកគឺជាអ្វី? ជំងឺវិកលចរិកគឺជាក្រុមជំងឺផ្លូវចិត្តមួយប្រភេទធ្ងន់ធ្ងរ បុគ្គលដែលមានជំងឺវិកលចរិតមិនអាចធ្វើការបែងចែករវាងការពិត និងភាពស្រមើស្រមៃរវើរវាយទៅលើការពិត ឬការយល់របស់ពួកគាត់ ។
អត្រានៃការកើតនៃជំងឺនេះគឺមានទាំង២ភេទ។ ចំពោះបុរសអាចកើតនៅចន្លោះអាយុពី ១៥-២៥ឆ្នាំ ចំណែកឯស្រ្តីវិញគឺកើតនៅចន្លោះអាយុចាប់ពី ២៥-៣៥ ឆ្នាំ។
មូលហេតុបង្កឲ្យមានជំងឺមានជំងឺវិកលចរិកមានដូចជា
- កត្តាគ្រួសារ
- កត្តាហ្សែន
- កត្តាសង្គម
- កត្តាសុខភាពប្រចាំកាយរបស់អ្នកជំងឺ
- កត្តាប្រើប្រាស់សារធាតុញៀន គ្រឿងស្រវឹងរយ:ពេលយូរ
រោគសញ្ញា
រោគសញ្ញាមានដូចជាគាត់អាចឮសូរសំលេងដែលប្លែកៗ ឃើញអ្វីប្លែកៗនៅក្នុងពិភពរបស់គាត់ដែលយើងមិនអាចមើលឃើញ។បន្ថែមពីនេះគាត់អាចចេញសកម្មភាពប្លែកៗ មានអំពើហិង្សា ជម្លោះណាមួយ និងពាក្យសម្តីប្លែកៗ។
ការព្យាបាល
ជំងឺនេះអាចព្យាបាលជាយោងតាមអាការ:របស់អ្នកជំងឺ និងការញុំាថ្នាំរបស់អ្នកជំងឺ និងរយ:ពេល។ ម្យ៉ាងវិញទៀតការព្យាបាលជំងឺនេះទាមទារការចូលរួមពីសមាជិកគ្រុមគ្រួសារ ខ្លួនរបស់អ្នកជំងឺ និងស្ថានភាពរសនៅ៕
សូមទស្សនាវីដេអូខាងក្រោម៖