[វីដេអូ] Ep.9 ប្រធានបទ៖ ជំងឺមិនព្រមលេបថ្នាំ

ថ្នាំគឹជាសារធាតុគីមីដែលមានតួនាទីក្នុងការចូលរួមសម្រសម្រួល ជួយភ្ញោច ឬប្រតិកម្មទៅលើរាងកាយរបស់យើង។ ប្រភេទថ្នាំមានច្រើនប្រភេទ ឬច្រើនជម្រើសមានដូចជា ប្រភេទថ្នាំចាក់ ថ្នាំគ្រាប់ជាដើម។

 
[វីដេអូ] Ep.9 ប្រធានបទ៖ ជំងឺមិនព្រមលេបថ្នាំ

ជំងឺមិនព្រមលេបថ្នាំ គឺជាការមិនព្រមទទួលយកការលេបថ្នាំទៅតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ឬបោះបង់ថ្នាំតាមចិត្តខ្លួនឯង។

ផលប៉ះពាល់

មានកត្តាជាច្រើនដែលបង្កឲ្យមានផលប៉ះពាល់ចំពោះអ្នកជំងឹដែលមិនព្រមទទួលយកការលេបថ្នាំមានដូចជា ប៉ះពាល់ទៅលើអ្នកជំងឺផ្ទាល់ កត្តាគ្រួសារ និងអ្នកដែលនៅជុំវិញគាត់មានការព្រួយបារម្ភចំពោះបញ្ហាសុខភាពគាត់ដោយសារគាត់មិនព្រមលេបថ្នាំ។

ទម្រង់នៃការមិនព្រមលេបថ្នាំមានដូចជាទំនុកចិត្តទៅលើការគុណភាពរបស់ថ្នាំ ឬគាត់ពិសារហើយយល់ថាធូរគាត់ឈប់ប្រើបន្ត។

កាលណាគិតច្រើនពេក ឬគេងមិនលក់ក៏អាចធ្វើឲ្យប៉ះពាល់ទៅដល់ដំណើរការធ្វើទុកក្រពះ ពិបាកដកដង្ហើម ឬប៉ះពាល់ទៅដល់គុណភាពជីវិតរបស់គាត់។

សូមជម្រាបថាដើម្បីឲ្យការព្យាបាលកាន់តែមានប្រសិទ្ធភាពអ្នកជំងឺគួរគោរពតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ការចូលរួមលើកទឹកចិត្តពីក្រុមគ្រួសារ និងការប្រឹក្សាជាមួយគ្រូពេទ្យជំនាញផ្ទាល់៕

 

 

សូមទស្សនាវីដេអូខាងក្រោម៖