[វីដេអូ] Ep.6 ប្រធានបទ៖ ការព្យាបាលជំងឺបាក់ស្បាតតាមបែបចិត្តសាស្រ្ត

ជំងឺបាក់ស្បាត គឹជាប្រភេទនៃជំងឺផ្លូវចិត្តមួយប្រភេទ ដែលទាក់ទងនឹងអារម្មណ៍ បញ្ហាប៉ះទង្គិចផ្លូវចិត្តមួយចំនួន ឬក៏ហេតុការណ៍ណាដែលធ្វើឲ្យយើងតក់ស្លុត ភ័យខ្លាំងដែលអាចកើតមានឡើងនៅក្នុងជីវភាពរស់នៅសព្វថ្ងៃ។

 
[វីដេអូ] Ep.6 ប្រធានបទ៖ ការព្យាបាលជំងឺបាក់ស្បាតតាមបែបចិត្តសាស្រ្ត

អ្នកដែលប្រឈមនឹងការកើតជំងឺនេះមានគ្រប់វ័យទាំងមិនថាក្មេង ឬចាស់នោះសុទ្ធតែអាចជួបប្រទះការប៉ះទង្គិចផ្លូវចិត្ត។

រោគសញ្ញា

  • ការនឹកឃើញឡើងវិញនូវព្រឹតិ្តការណ៍រន្ធត់ ភ័យខ្លាច ទាក់ទងនឹងអារម្មណ៍
  • សុបន្តិអាក្រក់ នឹកឃើញរឿងអាក្រក់ទាំងនោះ
  • មានអារម្មណ៍សោកសៅ និងអស់សង្ឈឹម ខ្លាច ព្រួយបារម្ភ
  • គិតច្រើនលើរឿងពីមុនៗ មិនចង់ធ្វើវាដោយសារការបាក់ស្បាត

កត្តាប្រឈម

ប្រសិនបើគាត់ជួបប្រទះនូវបញ្ហាជំងឺបាក់ស្បាតបង្កផលប៉ះពាល់ជាច្រើនដូចជា ប៉ះពាល់ទៅដល់ជីវភាពរស់នៅប្រចាំថ្ងៃ ប៉ះពាល់ការសិក្សា ប៉ះពាល់អនាគត ប៉ះពាល់ទៅដល់សមាជិកគ្រួសារ និងប៉ះពាល់ទៅដល់សង្គមជាតិ។

ការព្យាបាល

ចំពោះវិធីសាស្រ្តដែលអាចព្យាបាលអ្នកជំងឺតាមបែបចិត្តសាស្រ្តនោះគឹតាមរយ:ការ ព្យាបាលជាមួយគ្រូពេទ្យជំនាញ ហើយមានការលើកចិត្តពីសំណាក់ក្រុមគ្រួសាររបស់អ្នកជំងឹ ឬអ្នកដែលនៅជុំវិញខ្លួន។ បន្ថែមពីនេះដើម្បីឲ្យការព្យាបាលគឺត្រូវការប្រើប្រាស់ថ្នាំដើម្បីព្យាបាលតាមបែបចិត្តសាស្ត្រ និងត្រូវការការអត់ធ្មត់និងពេលវេលាដើម្បីឲ្យការព្យាបាលកាន់តែមានប្រសិទ្ធភាព។

ដូច្នេះប្រសិនបើលោក អ្នកមានអាការ:ដូចបានរៀបរាប់ខាងលើសូមរកជំនាញ និងមនុស្សជុំវិញខ្លួនដែលអាចជួយនិងលើកចិត្តអ្នកកុំឲ្យមានជំងឺបាក់ស្បាតនេះ៕

សូមទស្សនាវីដេអូខាងក្រោម៖