[វីដេអូ] Ep.17 ប្រធានបទ៖ ភាពតានតឹងផ្លូវចិត្ត
ភាពតានតឹងផ្លូវចិត្ត ឬស្រ្តេស ស្តែងចេញជាសញ្ញាមិនមែនជាប្រភេទជំងឺនោះទេ គ្រាន់តែជាអារម្មណ៍មួយដែលកើតឡើងនៅពេលដែលយើងបានជួបនូវព្រឹត្តិការណ៍ណាមួយដែលប្រឈមមុខជាមួយនឹងស្ថានភាពលំបាកធ្វើឲ្យយើងភ័យខ្លាចឬធុញថប់។
ចំពោះបញ្ហាតានតឹងផ្លូវចិត្ត ស្ត្រីកើតច្រើនជាងបុរស។ រីឯកម្រិតនៃភាពតានតឹងគឺមាន ២ប្រភេទ៖
១. កម្រិតទាប ស្តែងចេញនូវអាការ:ដូចជា ឈឺក្បាល, ឡើងសម្ពាធឈាម និងមានបញ្ហាមួយចំនួនទាក់ទងជាមួយរាងកាយដែលមានរយៈពេលត្រឹមតែ ២-៣ម៉ោងប៉ុណ្ណោះ។
២.រ៉ាំរ៉ៃ ស្តែងចេញនូវអាការ:ដូចជា ផ្លាស់ប្តូរអារម្មណ៍ជាប្រចាំ, ឯកា, ក្រពះកិនអាហារមិនបានល្អ, បេះដូង លោតញាប់ និងគ្មានចំណង់ផ្លូវភេទជាដើម។
រោគសញ្ញា
- ញ៉ាំច្រើន
- មិនគេង ឬក៏អាចគេងច្រើនដល់ទៅ ១០-១២ម៉ោងតែនៅតែគ្មានកម្លាំង
- បំពេញការងារមិនបានល្អ
- ប្រើប្រាស់ថ្នាំធូរអារម្មណ៍
- ពិសារគ្រឿងស្រវឹង
- អាកប្បកិរិយាប្រែប្រួល
- ញ័រដើមទ្រូង
- ឈឺសាច់ដុំ
- ឯកា
គួររម្លឹកថា ប្រសិនបើអ្នកកំពុងមានភាពតានតឹងផ្លូវចិត្តរ៉ាំរ៉ៃ សូមទៅប្រឹក្សាយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ ឬមនុស្សដែលអាចទុកចិត្តបាន ដើម្បីអាចជួយដោះស្រាយបញ្ហាខាងផ្លូវចិត្តទោះស្ថិតនៅក្នុងកម្រិតមួយណាមួយ៕
សូមទស្សនាវីដេអូ ៖