ចំនួនភ្ញៀវទេសចរណ៍មានការថយចុះប្រមាណ ៩% ធៀបនឹងសប្តាហ៍កន្លងមក

(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី១៧-២៣ ខែកក្កដា ឆ្នាំ២០២៣ ភ្ញៀវសរុបមានចំនួន២៦៩,៣៥៦នាក់ ក្នុងនោះភ្ញៀវជាតិ២២៩,៥១៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៣៩,៨៣៧នាក់។

 
ចំនួនភ្ញៀវទេសចរណ៍មានការថយចុះប្រមាណ ៩% ធៀបនឹងសប្តាហ៍កន្លងមក

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

* ខេត្តបាត់ដំបង ៣៧,៤១០នាក់

* ខេត្តព្រះសីហនុ ៣៥,៨៤៩នាក់

* រាជធានីភ្នំពេញ ៣៣,៤៣៧នាក់

* ខេត្តកំពត ៣១,០៤៥នាក់

* ខេត្តសៀមរាប ២០,៣៥០នាក់

* ខេត្តកំពង់ស្ពឺ ១៦,០២៥នាក់

* ខេត្តពោធិ៍សាត់ ១៣,៩០៩នាក់។

ចំនួនភ្ញៀវទេសចរខាងលើ មានការថយចុះប្រមាណ ៩% ធៀបនឹងសប្តាហ៍កន្លងមក។ ការថយចុះខាងលើ ដោយសារប្រជាពលរដ្ឋទូទាំងប្រទេស បានធ្វើដំណើរទៅស្រុកកំណើតដើម្បីចូលរួមការបោះឆ្នោត។ ប្រជាពលរដ្ឋភាគច្រើនបានជួបជុំគ្នាហូបចុកនៅតាមូលដ្ឋានស្រុកកំណើតរបស់គាត់បន្ទាប់ពីបោះឆ្នោតរួច។

ដោយឡែក សម្រាប់ប្រជាពលរដ្ឋភ្នំពេញមួយចំនួន បានធ្វើដំណើរកម្សាន្តទៅកាន់គោលដៅទេសចរណ៍មួយចំនួនបន្ទាប់ពីបោះឆ្នោតរួច ពិសេសទៅកាន់ខេត្តព្រះសីហនុតាមផ្លូវល្បឿនលឿន។ ជាក់ស្តែង យោងតាមរបាយការណ៍ចរាចរណ៍របស់ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានរថយន្តចំនួន២០,៤៩៤គ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿន៕

ប្រភព៖ ក្រសួងទេសចរណ៍