[Covid-19] កម្ពុជា! មានករណីវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ០២នាក់បន្ថែមទៀតហើយ
នៅថ្ងៃនេះក្រសួងសុខាភិបាល បានប្រកាសថាមានករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ០២នាក់ ខណ:មិនមានករណីជាសះស្បើយនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបនៅត្រឹមចំនួន ៤៥៧នាក់បើធៀបនឹងអ្នកវិជ្ជមានកូវីដ-១៩សរុបមានចំនួន ៤៧៨នាក់។
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ ២០២១ថា កម្ពុជាមានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ០២នាក់ ខណ:មិនមានករណីអ្នកជាសះស្បើយទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបនៅត្រឹមចំនួន ៤៥៧នាក់បើធៀបនឹងអ្នកវិជ្ជមានវីរុសកូវីដ-១៩សរុបមានចំនួន ៤៧៨នាក់។
ស្របពេលនេះអ្នកកំពុងសម្រាកព្យាបាលនៅ៖
+មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មានចំនួន ១១នាក់
+មន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន មានចំនួន ០៣នាក់
+មន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ មានចំនួន ០២នាក់
+មន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង មានចំនួន ០នាក់
+មន្ទីរពេទ្យបង្អែក ខេត្តឧត្តរមានជ័យ មានចំនួន ០នាក់
+មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ០៣នាក់
+មណ្ឌលសុខភាពចាក់អង្រែ មានចំនួន ០២នាក់
សូមជម្រាបថា ករណីអ្នកឆ្លងកូវីដ-១៩ថ្មីមានចំនួន ០២នាក់ គឺ ០១នាក់ជាពលករធ្វើដំណើរមកពីប្រទេសថៃ និង ០១ទៀតជាអ្នកធ្វើដំណើរចូលមកកម្ពុជា។
គួររម្លឹកថា អ្នកកំពុងសម្រាកព្យាបាលមានចំនួនសរុប ២១នាក់ ក្នុងនោះមានអ្នកឆ្លងវីរុសកូវី-១៩សរុប មានចំនួន ៤៧៨ករណី ខណ:មានអ្នកជំងឺ ៤៥៧នាក់បានជាសះស្បើយ៕
សូមអានព័ត៌មានលម្អិតដូចខាងក្រោមនេះ ៖
ប្រភព: ក្រសួងសុខាភិបាល