ក្រសួងសុខាភិបាល! រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៦២នាក់ទៀតហើយ
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២១ថា មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៦២នាក់ និងមានអ្នកជាសះស្បើយនៅថ្ងៃនេះ ចំនួន ២២នាក់ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយមានចំនួន ៦១៩នាក់ បើធៀបនឹងអ្នកដែលមានវីរុសកូវីដ-១៩សរុប ១២២៥នាក់។
សូមជម្រាបថា អ្នកកំពុងសម្រាកព្យាបាលនៅ៖
+មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មានចំនួន ៤៨នាក់
+មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ៤៣នាក់
+មណ្ឌលសុខភាពចាក់អង្រែ មានចំនួន ៥២នាក់
+សាលារក្សាសន្តិភាពពហុសាស្ត្រកំពង់ស្ពឺ មានចំនួន ១១នាក់
+មន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ មានចំនួន ១០៤នាក់
+មន្ទីរពេទ្យបង្អែកជ័យជំន: ខេត្តកណ្តាល មានចំនួន ៧៤នាក់
+សណ្ឋាគារក្រេតឌុករាជធានីភ្នំពេញ មានចំនួន ២១៣នាក់
+មន្ទីរពេទ្យខេត្តស្វាយរៀង មានចំនួន ០២នាក់
+មន្ទីរពេទ្យបង្អែកខេត្តកោះកុង មានចំនួន ១០នាក់
+មន្ទីរពេទ្យបង្អែក ខេត្តកំពង់ធំ មានចំនួន ០៣នាក់
+មន្ទីរពេទ្យ ខេត្តព្រៃវែង មានចំនួន ២៨នាក់
+មន្ទីរពេទ្យ ខេត្តកំពង់ចាម មានចំនួន ០១នាក់
+មន្ទីរពេទ្យខេត្តសៀមរាប មានចំនួន ០១នាក់
+មន្ទីរពេទ្យខេត្តបាត់ដំបង មានចំនួន ០១នាក់
+រង់ចាំបញ្ជូនទៅកន្លែងសម្រាក មានចំនួន ០៩នាក់
គួរបញ្ជាក់ថា ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី សរុបចំនួន ៦២នាក់គឺមាន ០២នាក់ជាអ្នកដំណើរចូលមកកម្ពុជា (មិនមែនជាពលករធ្វើដំណើរមកពីប្រទេសថៃ) និង ៦០នាក់ជាអ្នកដែលជាប់ពាក់ព័ន្ធព្រឹត្តការណ៍សហគមន៍ ២០កុម្ភ:។
គិតមកត្រឹមថ្ងៃនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩សរុបមានចំនួន ១២២៥ករណី ក្នុងនោះមានអ្នកជំងឺ ៦១៩នាក់បានជាសះស្បើយ ខណ:មាន ៦០៤នាក់កំពុងសម្រាកព្យាបាលនិងករណីស្លាប់ ០១នាក់៕
សូមអានព័ត៌មានលម្អិតដូចខាងក្រោមនេះ ៖
ប្រភព: ក្រសួងសុខាភិបាល