កិច្ចសហការគ្នារវាង មជ្ឈមណ្ឌលកម្ពុជា ៤.0 និង កម្មវិធីកំណត់ត្រាទឹកនោមផ្អែម

កម្មវិធីកំណត់ត្រាទឹកនោមផ្អែម ដោយមានការគាំទ្រពីមជ្ឈមណ្ឌលកម្ពុជា៤.០ នឹងសហការគ្នាក្នុងការកសាងសង្គមឌីជីថលនៅកម្ពុជា លើផ្នែកជំងឺទឹកនោមផ្អែម។ តាមរយៈកិច្ចសហការនេះ ក្រុមការងារយើងនឹងបន្តបេសកកម្មចម្បង ក្នុងការលើកកម្ពស់ការយល់ដឹងអំពីជំងឺទឹកនោមផ្អែម ដោយផលិតនូវវីដេអូ រូបភាព និងអត្ថបទអប់រំអំពីជំងឺទឹកនោមផ្អែមថ្មីៗបន្ថែម ក៏ដូចជាបន្ដធ្វើបច្ចុប្បន្នកម្មកម្មវិធីទូរស័ព្ទ (App) ដោយធ្វើការស្រាវជ្រាវ និងបង្កើតមុខងារសំខាន់ៗបន្ថែមទៀត ដើម្បីបានជាប្រយោជន៍ដល់អ្នកជំងឺទឹកនោមផ្អែម វេជ្ជបណ្ឌិត និងសាធារណជនទូទៅ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

 
កិច្ចសហការគ្នារវាង មជ្ឈមណ្ឌលកម្ពុជា ៤.0 និង កម្មវិធីកំណត់ត្រាទឹកនោមផ្អែម

មជ្ឈមណ្ឌលកម្ពុជា ៤,០ ត្រូវបានបង្កើតឡើងក្នុងបុព្វហេតុចូលរួមជាមួយរាជរដ្ឋាភិបាល និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីជំរុញការកសាងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ដោយផ្តោតលើការបណ្តុះបណ្តាល និងតម្រង់ទិសផ្នែកជំនាញ ឌីជីថល និងធុរកិច្ចថ្មី ការផ្សារភ្ជាប់បណ្តាញការងារ ការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ ការគាំទ្រសហគ្រិនភាពឌីជី ថល និងបណ្តុះស្មារតីស្រលាញ់ការសិក្សា និងស្រាវជ្រាវផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត ទេពកោសល្យ គំនិតច្នៃ ប្រឌិត និងការបង្កើតថ្មី។

មជ្ឈមណ្ឌលកម្ពុជា ៤-១ ត្រូវបានបង្កើតឡើងក្នុងបុព្វហេតុចូលរួមជាមួយរាជរដ្ឋាភិបាល និង ភាគីពាក់ព័ន្ធក្នុងការ កសាងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា តាមរយៈការបណ្តុះបណ្តាល និង តម្រង់ទិសផ្នែកជំនាញឌីជីថល និងធុរកិច្ចថ្មី (Startups) ផ្អែកលើថ្នាលបច្ចេកវិទ្យា ការផ្សារភ្ជាប់បណ្តាញការងារ ការសិក្សាស្រាវជ្រាវ អភិវឌ្ឍន៍ និងពិគ្រោះយោបល់លើសហគ្រិនភាពផ្នែកជំនាញឌីជីថល និង បណ្តុះស្មារតីស្រលាញ់ការសិក្សា និងស្រាវជ្រាវផ្នែកបច្ចេក វិទ្យា និង វិទ្យាសាស្រ្ត ទេពកោសល្យ គំនិតច្នៃប្រឌិត និង ការបង្កើតថ្មី។ មជ្ឈមណ្ឌលកម្ពុជា ៤០ មានបេសកកម្ម បណ្តុះបណ្តាលអ្នកជំនាញឌីជីថល និង ផ្តល់ការគាំទ្រដល់ការបង្កើតសហគ្រិនឌីជីថលឲ្យលូតលាស់ និង មាន ភាពជោគជ័យ។

កម្មវិធីកំណត់ត្រាទឹកនោមផ្អែម ត្រូវបានបង្កើតឡើងដោយលោកវេជ្ជបណ្ឌិត សុំ សត្ថា និង ក្រុមការងាររបស់លោក ហើយបានដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ២០១៨កន្លងទៅ។ គោលបំណង និង បេសកកម្មចម្បងរបស់កម្មវិធីនេះ គឺចូលរួមក្នុងការលើកកម្ពស់ការយល់ដឹងអំពីជំងឺទឹកនោមផ្អែម ដល់អ្នកជំងឺទឹក នោមផ្អែម និង សាធារណជនទូទៅ ។ មួយវិញទៀត ក៏ជាការធ្វើទំនើបកម្មថ្មីមួយសម្រាប់ការអប់រំ ថែទាំ និង ព្យាបាល ជំងឺទឹកនោមផ្អែម បែបឌីជីថលជាខេមរភាសាមុនដំបូងគេនៅកម្ពុជាយើង។ ដោយមានការធ្វើបច្ចុប្បន្នកម្មជាបន្តបន្ទាប់ រហូតមកដល់ពេលនេះ កម្មវិធីកំណត់ត្រាទឹកនោមផ្អែម មានមុខងារសំ ខាន់ៗ ដូចជា៖ 

  • វីដេអូ រូបភាព និង អត្ថបទ ៖ ជាឯកសារអប់រំអំពីជំងឺទឹកនោមផ្អែម ជាភាសាជាតិ ហើយត្រូវបានផលិតឡើង ដោយមានការចូលរួមពីក្រុមវេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែម
  • កត់ត្រាតេស្តជាតិស្ករ៖ ជាកំណត់ត្រាបែបឌីជីថល ងាយស្រួល រហ័ស និង សុវត្ថិភាព ដោយកាត់បន្ថយការប្រើប្រាស់ក្រដាសតាមទម្លាប់ពីមុនៗមក។ អ្នកជំងឺទឹកនោមផ្អែម (ឬសាធារណជនទូទៅ) អាចបង្កើត គណនីផ្ទាល់ខ្លួន ដើម្បីបញ្ចូលលទ្ធផលតេស្ត និង រក្សាទុករាល់តេស្តជាតិជាតិស្កររបស់ខ្លួន ទុកសម្រាប់តាម ដាន ក៏ដូចជាបង្ហាញ ឬ ផ្តល់ទៅកាន់វេជ្ជបណ្ឌិតឯកទេសរបស់ពួកគាត់។ ក្នុងនោះក៏មានការប្រើប្រាស់ ប ច្ចេកវិទ្យា Bluetooth ដើម្បីទាញយកលទ្ធផលតេស្តជាតិស្ករដោយស្វ័យប្រវត្តិពីឧបករណ៍តេស្តជាតិស្ករ (អាចដំណើរតែជាមួយ Android និង ឧបករណ៍តេស្តតែមួយប្រភេទ) បញ្ជូនទៅរក្សាទុកក្នុងកម្មវិធី ។ រាល់ទិន្នន័យទាំងអស់ គ្មានបុគ្គលណាម្នាក់ដឹងនោះឡើយ ប្រសិនបើ ពួកគាត់មិនបានចែករំលែកឱ្យដឹងនោះ។
  • រាប់ជំហាន៖ មុខងារនេះជួយលើកទឹកចិត្តអ្នកជំងឺឱ្យធ្វើលំហាត់ប្រាណជាប្រចាំ ដើម្បីជួយដល់សុខភាពរបស់ពួកគាត់ផងដែរ
  • វាយតម្លៃ៖ ជាមុខងារវាយតម្លៃហានិភ័យជំងឺទឹកនោមផ្អែមប្រភេទទី២។ សាធារណជនទូទៅ អាចធ្វើការ វាយតម្លៃខ្លួនឯង តាមរយៈការឆ្លើយនឹងកម្រងសំណួរដែលមាននៅក្នុងកម្មវិធី បន្ទាប់បានផ្តល់ចម្លើយរួចរាល់ នោះ ពួកគាត់នឹងទទួលបានលទ្ធផលវាយតម្លៃពីកម្រិតហានិភ័យរបស់ពួកគាត់ ថាតើពួកគាត់ស្ថិតក្នុង ដំណាក់កាលណាមួយដែលអាចប្រឈមមុខនឹងជំងឺទឹកនោមផ្អែម។ កម្រងសំណួរនេះ_យកគំរូតាម ប្រទេសអូស្ត្រាលី និង ជប៉ុន ហើយត្រូវបានកែសម្រួលបន្ថែមឱ្យស្របនឹងបរិបទនៅកម្ពុជាយើងផងដែរ
  • វេជ្ជបណ្ឌិត (Telemedicine)៖ មុខងារនេះ សម្រាប់អ្នកជំងឺ និង វេជ្ជបណ្ឌិតធ្វើការទំនាក់ទំនងគ្នាជាប្រចាំ តាមការចាំបាច់ក្នុងបរិបទការរីករាលដាលនៃជំងឺកូវីដ-១៩។ សាធារណជនទូទៅ ក៏អាចប្រើប្រាស់មុខងារ នេះ ដើម្បីស្វែងរកវេជ្ជបណ្ឌិតណាម្នាក់ ដែលខ្លួនពេញចិត្តដើម្បីធ្វើការប្រឹក្សា ពិគ្រោះ និង ព្យាបាល។ ក្នុងនោះដែរ យើងមានបញ្ជីវេជ្ជបណ្ឌិតឯកទេស ប្រមាណជា ៦០រូប។

ក្រៅពីមុខងារសំខាន់ៗ ខាងលើនេះ នាពេលឆាប់ៗខាងមុខនេះ ក្រុមការងារកម្មវិធីកំណត់ត្រាទឹកនោមផ្អែម នឹងដាក់ ឱ្យដំណើរការនូវមុខងារថ្មីមួយទៀត ដែលអាចថតយកលទ្ធផលតេស្តជាតិស្ករពីឧបករណ៍តេស្តជាតិស្ករគ្រប់ ប្រភេទ ដោយអ្នកជំងឺគ្រាន់តែបើកកម្មវិធីកំណត់ត្រាទឹកនោមផ្អែម រួចចុចថតលើលេខលទ្ធផលតេស្តជាតិស្ករ នៅ លើឧបករណ៍តេស្តជាតិស្កររបស់ពួកគាត់ នោះទិន្នន័យនឹងត្រូវបានចម្លង និង បញ្ជូនទៅរក្សាទុកក្នុងកម្មវិធីដោយ ស្វ័យប្រវត្តិ។

ប្រភព៖​ ThemyThemy 

សូមចុច join Telegram https://t.me/cngtvcambodia