អបអរសាទរ ខួបទី២១ឆ្នាំនៃការចុះបញ្ជី«របាំព្រះរាជទ្រព្យ»ក្នុងសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

ថ្ងៃនេះ! កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងអុីស្តង់ប៊ុល ប្រទេសតួកគី «របាំព្រះរាជទ្រព្យ»របស់ខ្មែរត្រូវបានចុះក្នុង បញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ។របាំក្បាច់ខ្មែរបុរាណឬរបាំព្រះរាជទ្រព្យនេះជាទម្រង់របាំសក្ការៈមាន ភាពល្បីល្បាញខាងកាយវិការទន់ភ្លន់ គួរឱ្យចង់គយគន់ និងមានទ្រង់គ្រឿងចាំងភ្លឺផ្លេកៗ។

 
អបអរសាទរ ខួបទី២១ឆ្នាំនៃការចុះបញ្ជី«របាំព្រះរាជទ្រព្យ»ក្នុងសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

របាំ​ព្រះ​រាជ​ទ្រព្យ​ (English: Royal Ballet of Cambodia) ជារបាំ នៃ​ព្រះរាជាណាចក្រកម្ពុជា ដែលមានភាពល្បីល្បាញខាង ប្រណិតភាពនៃសំលៀកបំពាក់ នៃការតុបតែងកាយ បំពាក់គ្រឿង មាសប្រាក់ អមទៅដោយក្បាច់រាំ ដែលមានភាពទន់ភ្លន់ ស្រស់ស្អាត គួរជាទីគយគន់ ដែលមើលទៅហាក់ដូច ជារបាំរ បស់ពពួក ទេវៈ ឬ ទេវតា (Devata) ដែលឈានទៅ រកលំដាប់ខ្ពស់របស់របាំ ដែលយើងអាចសន្មត់បានថាជា ស្ដេចរបាំ​ ។

ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គឺជាខួបទី២១ឆ្នាំដែល «របាំព្រះរាជទ្រព្យ»ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។«របាំព្រះរាជទ្រព្យ» ជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃ មិនអាចកាត់ថ្លៃ​បានរបស់កម្ពុជាតែមួយគត់ ដែលបានថែរក្សានាដ​កម្មបុរាណមួយនេះអស់រយៈពេលដ៏យូរលង់ណាស់មកហើយ ។ របាំព្រះរាជទ្រព្យ របាំក្បាច់បុរាណខ្មែរ ជាប្រភេទរបាំ​ដែល​នាដករ ប្រើចលនាកាយវិកាក្បាច់និងមនោសញ្ចោតនា​យ៉ាងប៉ិនប្រសប់ ទៅតាមការវិវឌ្ឍនៃសាច់រឿងដែល​រៀបរាប់​បញ្ជាក់ដោយទំនុកច្រៀងនៃក្រុមចម្រៀង​ជាពួកនឹងត្រូវបានប្រគុំដោយវង់ភ្លេងពិណពាទ្យ ដែលមានតួនាទីប្រគុំជូនរបាំនេះផងដែរ។

សូមជម្រាបថា ព្រះរាជាណាចក្រកម្ពុជាបានចូលជា​សមាជិកអង្គការយូណេស្កូនៅថ្ងៃទី៣ កក្កដា១៩៥១ខណៈអង្គការនេះបង្កើត នៅថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ១៩៤៥។អង្គការយូណេស្កូគឺជាផ្នែកមួយរបស់អង្គការសហប្រជាជាតិធ្វើការផ្តោតសំខាន់ទៅលើការអប់រំវិទ្យាសាស្ត្រ ។អង្គការនេះមានបេសកកម្មពិសេសក្នុងការរក្សានូវសន្តិភាព និងសន្តិសុខនៅក្នុងពិភពលោកដោយលើក កម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមប្រជាជាតិនានា តាមរយៈការអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងទំនាក់ទំនង៕

ប្រភព៖ ក្រសួងព័ត៌មាន - Ministry of Information