[មានវីដេអូនៅខាងក្រោម] ពិតជាមិនធម្មតាមែនលោក ប៉ែន ភ័ក្រ្ដសុធារិទ្ធិ ដើមខែឆ្នាំថ្មី ២០២១ ភ្លាម គ្រងបានតំណែងជាតួឯកក្នុងរឿងថ្មី២រឿងភ្លែត
លោក ប៉ែន ភ័ក្រ្ដសុធារិទ្ធិ តួរឯកប្រុសរូបសង្ហារក្នុងរឿង “ភ្លើងស្នេហ៍ភ្លើងចិត្ត” របស់ស្ថានីយទូរទស្សន៍ បាយ័ន ដែលទើបតែនឹងបញ្ចប់ថ្មីៗនេះ។
ហើយបើនិយាយពីការសម្ដែងដើរជាតួរឯកចំពោះលោក ប៉ែន ភ័ក្រ្ដសុធារិទ្ធិ គឺមិនជាបញ្ហានោះទេសម្រាប់រូបលោក ព្រោះរូបលោកមានទេពកោសល្យធ្លាប់បានសម្ដែងជាតួរឯកជាច្រើនរឿងរួចមកហើយ ដែលមានដូចជារឿង ផ្កាព្រៃ ភ្លើងស្នេហ៍ភ្លើងចិត្ត នឹងរឿងបញ្ចប់ស្នេហ៍ត្រឹមអូន ហើយរឿងបញ្ចប់ស្នេហ៍ត្រឹមអូន នេះទៀតសោធនឹងត្រៀមចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះនៅស្ថានីយទូរទស្សន៍ CTN ។
បើនិយាយពីគ្រាន់តែចូលដើមខែឆ្នាំថ្មី ២០២១ ភ្លាមរូបលោកទទួលបានតំណែងជាតួរឯកក្នុងរឿងថ្មី២ រឿងដែលរឿងទី១រូបលោកថតអោយស្ថានីយទូរទស្សន៍ បាយ័ន មានចំណងជើងថា ស្នេហ៍លាងគំនុំ ដែលទើបនឹងថតបានប្រមាណ៣០% នឹងរឿងទី២រូបលោកថតអោយស្ថានីយទូរទស្សន៍ក្នុងស្រុកដ៏ល្បីមួយ នឹងសុំលាក់ចំណងជើងដោយរឿងនោះថតបែបជំនាន់បារាំង នឹងចាប់ផ្ដើមចេញថតនៅពាក់កណ្ដាលខែមករា ឬអាចចុងខែមករា។
សូមជម្រាបផងដែរថាមូលហេតុដែលធ្វើអោយលោក ប៉ែន ភ័ក្រ្ដសុធារិទ្ធិ តែងតែទទួលបានតំណែងជាតួរឯកព្រោះរូបលោកសង្ហារ បានទាំងកំពស់ នឹងអ្វីដែលពិសេសជាងនោះទៅទៀតគឺរូបលោកសម្ដែងចូលតួរបានយ៉ាងល្អ។ សូមបញ្ជាក់ថា ក្រៅពីការសម្ដែង លោក ប៉ែន ភ័ក្រ្ដសុធារិទ្ធិ ក៏ជាតារា Model រីឯសំអាងការនឹងម៉ូតសំលៀកបំពាក់លោកក៏ថតបានច្រើនផងដែរ៕សូមទស្សនាវីដេអូខាងក្រោម :
ប្រភព : Pen Pheak Sothearith