មានការប៉ះទង្គិចគ្នានៅខាងក្រៅសេតវិមានខណៈទីក្រុងនានានៅសហរដ្ឋអាមេរិកត្រូវបានដាក់បំរាមគោចរក្រោយមានករណីស្លាប់របស់ ចន ហ្វ្លយ

រដ្ឋវ៉ាស៊ីងតោន៖ ក្រុមប៉ូលីសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនៅខាងក្រៅសេតវិមានកាលពីថ្ងៃអាទិត្យ ខណៈដែលទីក្រុងធំៗសហរដ្ឋអាមេរិកស្ថិតនៅក្រោមបំរាមគោចរ ដើម្បីបង្រ្កាបការធ្វើកុប្បកម្មនៅ ពេលក្រុមអ្នកតវ៉ាបានធ្វើបាតុកម្មនៅតាមដងផ្លូវម្តងហើយម្តងទៀត បញ្ចេកំហឹងចំពោះភាពឃោរឃៅ របស់ប៉ូលីស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP ។

 
មានការប៉ះទង្គិចគ្នានៅខាងក្រៅសេតវិមានខណៈទីក្រុងនានានៅសហរដ្ឋអាមេរិកត្រូវបានដាក់បំរាមគោចរក្រោយមានករណីស្លាប់របស់ ចន ហ្វ្លយ
មានការប៉ះទង្គិចគ្នានៅខាងក្រៅសេតវិមានខណៈទីក្រុងនានានៅសហរដ្ឋអាមេរិកត្រូវបានដាក់បំរាមគោចរក្រោយមានករណីស្លាប់របស់ ចន ហ្វ្លយ
មានការប៉ះទង្គិចគ្នានៅខាងក្រៅសេតវិមានខណៈទីក្រុងនានានៅសហរដ្ឋអាមេរិកត្រូវបានដាក់បំរាមគោចរក្រោយមានករណីស្លាប់របស់ ចន ហ្វ្លយ

ការប៉ះទង្គិចកើតឡើងម្តងហើយម្តងទៀតនៅក្នុងសួនច្បារតូចមួយក្បែរសេតវិមាន ដោយអាជ្ញាធរប្រើប្រាស់ឧស្ម័នបង្ហៀរទឹកភ្នែក និងគ្រាប់ចំណាំងផ្លាត ដើម្បីបំបែកក្រុមបាតុករដែលដុតភ្លើងបំផ្លាញទ្រព្យ សម្បត្តិសាធារណៈ ព្រមទាំងក្រុមប៉ូលីសរាប់រយនាក់ និងកងទ័ពជាតិ ត្រូវបានដាក់ពង្រាយកម្លាំងដើម្បីពិនិត្យយ៉ាងដិតដល់នូវបាតុកម្ម ដែលធ្វើឡើងនៅទីក្រុងភ្លោះ Minneapolis ជាកន្លែងដែលមនុស្សរាប់ ពាន់នាក់ប្រមូលផ្តុំគ្នាមុនពេលដើរក្បួនលើមហាវិថី។

បន្ថែមពីនេះទៅទៀត​ ក្រុមបាតុករបានលើកឡើងថា ពួកគេមិនចង់ឲ្យសាច់ញាតិ និងមិត្តភ័ក្តជាច្រើន របស់ពួកគេ ដែលជាជនជាតិស្បែកខ្មៅស្លាប់ ដោយសារអំពើអយុត្តិធម៌ទៀតនោះទេ ពួកគេហត់នឿយនឹងភាពជិះជាន់ ដែលកើតមានឡើងខ្លាំងណាស់។  

ដោយសារតែខ្សែអាត់វីដេអូនៃការស្លាប់របស់ជនជាតិស្បែកខ្មៅមួយរូបលោក George Floyd ក្រោមថ្វីដៃប៉ូលីសម្នាក់ក្នុងទីក្រុង Minneapolis  បានធ្វើឲ្យប្រជាជនទូទាំងប្រទេសឆេះកំហឹងចំពោះការរើងអើង    ម្តងហើយម្តងទៀត ដែលប្រឆាំងនឹងជនជាតិអាមេរិកកាំងអាហ្រ្វិក ដែលគ្មានអាវុធក្នុងដៃ។ ​

សូមបញ្ជាក់ផងដែរថា ការស្លាប់របស់លោក George Floyd គឺដោយសារមន្តី្រប៉ូលីសម្នាក់ក្នុងទីក្រុង Minneapolis បានយកជង្គង់សង្កត់ទៅលើករបស់ជនជនស្បែកខ្មៅមួយរូបនេះជិត៩នាទី រហូតដល់ដាច់ខ្យល់ស្លាប់ បើទោះបីលោកបានអង្វរសូមថាលោកមិនអាចដកដង្ហើមបានក៏ដោយ៕

 

ប្រភព៖ AFP, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ