លោក ដូណាល់ ត្រាំ ពន្យាពេលនៃកិច្ចប្រជុំកំពូល G7 ដោយគ្រោងអញ្ជើញប្រទេសបន្ថែមទៀតចូលរួម

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងពន្យាពេលធ្វើកិច្ចប្រជុំកំពូល G7 ដោយលើកកិច្ចប្រជុំដែលគ្រោងធ្វើនៅចុងខែមិថុនានេះវិញ ហើយគ្រោងនឹងអញ្ជើញបណ្តាលប្រទេសជាច្រើនទៀតឲ្យចូលរួម ក្នុងនោះរួមមានប្រទេស អូស្រ្តាលី រុស្ស៊ី កូរ៉េខាងត្បូង និងឥណ្ឌាជាដើម។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអាល់ហ្សាហ្ស៊ីរ៉ា (ALJAZEERA) ម្សិលមិញនេះ។

 
លោក ដូណាល់ ត្រាំ ពន្យាពេលនៃកិច្ចប្រជុំកំពូល G7 ដោយគ្រោងអញ្ជើញប្រទេសបន្ថែមទៀតចូលរួម
លោក ដូណាល់ ត្រាំ ពន្យាពេលនៃកិច្ចប្រជុំកំពូល G7 ដោយគ្រោងអញ្ជើញប្រទេសបន្ថែមទៀតចូលរួម
លោក ដូណាល់ ត្រាំ ពន្យាពេលនៃកិច្ចប្រជុំកំពូល G7 ដោយគ្រោងអញ្ជើញប្រទេសបន្ថែមទៀតចូលរួម

ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅលើយន្តហោះរបស់ប្រធានាធិបតីក្នុងអំឡុងពេលដែលលោកវិលត្រឡប់មកពីរដ្ឋផ្លរីដាវិញ លោក ត្រាំ បានឲ្យដឹងថា កិច្ចប្រជុំកំពូល G7 ក្នុងទម្រង់មួយដែលមានបណ្តាប្រទេសជាសមាជិកបច្ចុប្បន្នគឺវាហួសសម័យទៅហើយ។

 

ការសម្រេចចិត្តនេះគឺជារឿងមួយដ៏ល្អសម្រាប់លោក ត្រាំ ក្នុងការស្វះស្វែងធ្វើជាម្ចាស់ផ្ទះនៃក្រុមប្រទេសឧស្សាហកម្មធំៗ នៅទីក្រុងវ៉ាស៊ីនតោន ដើម្បីបង្ហាញថា សហរដ្ឋអាមេរិកកំពុងវិលត្រឡប់មករកសភាពប្រក្រតីវិញហើយ បន្ទាប់ពីការរីករាលដាលនៃវីរុសកូរ៉ូណាដែលបានសម្លាប់ជនជាតិអាមេរិកប្រមាណជាង ១០៣,០០០ នាក់រហូតមកដល់ពេលបច្ចុប្បន្ននេះ។

គួរម្លឹកផងដែរថា កិច្ចប្រជុំកំពូល G7 ត្រូវបានបង្កើតឡើងដោយសហរដ្ឋអាមេរិក អ៊ីតាលី ជប៉ុន កាណាដា បារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេសក៏ដូចជាសហភាពអឺរ៉ុបផងដែរ៕

ប្រភព៖ ALJAZEERA ដោយ៖ ជា បញ្ញា