ប្រធានបទ ៖ ពិតជាអស្ចារ្យមែន! Google គ្រោងនឹងចេញមុខងារ AI Chatbot ដែលដើរតួនាទីជាគ្រូពេទ្យ
បើយោងតាមគេហទំព័រ FOX BUSINESS ដែលបានចុះផ្សាយការពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញនេះបានឲ្យដឹងថា Google កំពុងតែសិក្សាពីកម្មវិធីដាក់ឲ្យប្រើនៅដំណាក់កាលដំបូងនៃការអភិវឌ្ឍន៍ AI chatbot ដែលអាចឆ្លើយតបបានរាល់បញ្ហាសុខភាព។ បន្ថែមពីនេះមន្ទីរពេទ្យជាច្រើន រួមទាំងគ្លីនិក Mayo បានចាប់ផ្តើមប្រើប្រាស់សាកល្បងកម្មវិធី Med-PaLM 2 របស់ Google ដែលជា AI chatbot ដោយរំពឹងទុកថានឹងធ្វើឱ្យឧស្សាហកម្មថែទាំសុខភាពនេះពេញនិយមក្នុងការប្រើប្រាស់ផងដែរ ។
បើយោងតាមអ៊ីម៉ែលដែលបានផ្ញើសារទទួលបានពីទស្សនាវដ្តី The Wall Street Journal បានឲ្យដឹងថា Google រំពឹងថា Med-PaLM 2 របស់ខ្លួននឹងផ្តល់អត្ថប្រយោជន៍ជាច្រើនខាងផ្នែកវេជ្ជសាស្រ្តកាន់តែប្រសើរជាងមុន ដោយមានទាំងសំណួរ និងចម្លើយពីការប្រឡងអាជ្ញាប័ណ្ណវេជ្ជសាស្ត្រផងដែរ៕
ប្រភព ៖ FOX BUSINESS