[វីដេអូ] Ep.47 ប្រធានបទ៖ របបអាហារចំពោះអ្នកជំងឺក្រពះ
ជំងឹក្រពះមានសណ្ឋានច្រើន នៅក្នុងនោះមានសណ្ឋានពីស្រាលទៅធ្ងន់។ ជំងឹស្រាលមានដូចជាជំងឺក្រពះខ្សោយ រលាកក្រពះ ដំបៅក្រពះ និងមហារីក្រពះ នេះគឺជាសណ្ឋានជំងឺក្រពះ។ ចពោះដំបៅក្រពះវិញគឹអាចឈឺរហូតដល់មហារីកក្រពះដែលធ្វើឲ្យអ្នកមានរោគសញ្ញាជាច្រើនដូចជា ក្អួតមកឈាម បត់ជើងមកមានឈាម និងមួយទៀតញុំាអាហាហើយហល់ក្រហាយនៅចុងដង្ហើមទ្រូង ឬក្អួតអាហារចេញមកវិញ។
រោគសញ្ញា
ក្រពះរោគសញ្ញារបស់ជំងឺក្រពះវិញ គឺមានសណ្ឋានរូបរាងធម្មតាមិនមានការខូចទ្រង់ទ្រាយណាមួយទេក៏ប៉ុន្តែមុខងារផ្សេងៗទៀតធ្វើឲ្យមានអាការៈរោគសញ្ញាដូចជាចុកណែន ឆ្អល់នៅចុងដង្ហើម និងភើរចេញមកជូរឬមានតែខ្យល់។ ចំពោះឧបករណ៍វិញគឺគ្រូពេទ្យប្រើបំពង់ទុយោល យកមករុកច្រមុះ ដើម្បីឆ្លុះមើលក្រពះ។
ការព្យាបាល
នៅពេលដែលមានជំងឺក្រពះ គួរតែទៅជួបពិភាក្សាជាមួយគ្រូពេទ្យដែលមានជំនាញផ្នែកខាងក្រពះច្បាស់លាស់ ដើម្បីប្រឹក្សាមើលពីមូលហេតុឲ្យបានច្បាស់។ ការជួបជាមួយគ្រូពេទ្យដើម្បីជាមួយគ្រូពេទ្យគឺជាការព្យាបាលចំគោលដៅ ដូចនេះអ្នកគួរជៀសវាងការទៅទិញឱសថដោយមិនមានការអនុញ្ញាតពីគ្រូពេទ្យ។
កត្តាប្រឈម
កត្តាប្រឈមដែលធ្វើឲ្យមានជំងឺក្រពះ គឺផ្ដោតទៅលើមូលហេតុពីរធំៗ មូលហេតុទីមួយគឹការប្រើប្រាស់ថ្នាំច្រើន ការប្រើប្រាស់ថ្នាំបំបាត់ការចុកចាប់ច្រើនឬយូរអង្វែងដែលធ្វើឲ្យក្រពះមានការលាកឬដំបៅ ទីពីរ គឺមេរោគក្រពះដែលជាមេរោគម្យ៉ាងដែលអាចរស់នៅក្នុងក្រពះហើយអាចធ្វើឲ្យក្រពះមានការលាកនិងក្លាយទៅជាមហារីក ប៉ុន្តែក៏មិនអាចកំណត់បានថាមេរោគនោះប្រើរយ:ពេលប៉ុន្មានដែលបង្កទៅជា មហារីបាននោះដែរ។ លើសពីនេះជំងឺស្ត្រេសក៏អាចបណ្ដាលឲ្យបញ្ហាក្រពះផងដែរ ប្រសិនបើអ្នកមានការតានតឹងអារម្មណ៍ ស្មុគស្មាញច្រើនពេក។
របបអាហារនិងការទទួលទានអាហារដែលត្រឹមត្រូវ
ចំពោះរបបអាហារទាក់ទងទៅនិងជំងឺក្រពះ បែងចែកជាពីរ ទីមួយជំងឺកក្រពះលក្ខណៈបែបដំបៅនិងមហារីក អ្នកជំងឹមិនអាចបរិភោគបានតែម្ដងនៅពេលដែលអ្នកជំងឺបរិភោគអាហារទៅគឺធ្វើឲ្យមានការឈឺចាប់ភ្លាមៗដូចនេះគឺមានតែធ្វើការព្យាបាលឲ្យជាទើបអាចបរិភោគបានធម្មតា។ ទីពីរជំងឺរលាក់ក្រពះនិងជំងឺក្រពះខ្សោយ ទាក់ទងនិងរបបអាហារលើសណ្ឋានជំងឺគឺមិនមានការតមអ្វីនោះទេ មានន័យថាញុំាអីបានតាមចិត្តលើកលែងតែស្រានិងបារី។
សារដ៏មានសារៈប្រយោជន៍
ជាចុងក្រោយ ចំពោះជំងឹក្រពះដូចមានសណ្ឋានខាងលើដែលបានរៀបនៅពេលដែលធ្វើទុក្ខគួរតែទៅរកគ្រូពេទ្យពិនិត្យនិងព្យាបាលឲ្យបានត្រឹមត្រូវដើម្បីរកមូលហេតុ ជៀសវាងការប្រើប្រាស់ថ្នាំ ឬទិញតាមឱសថស្ថាន មិនមានបញ្ជាក់បញ្ជាពីគ្រូពេទ្យ ចំណែកឯម្រាប់របបអាហារគឺតមស្រានិងបារី៕
សូមទស្សនាវីដេអូខាងក្រោម៖