អាជ្ញាធរខេត្តតាកែវ សម្រេចផ្អាកអាជីវកម្ម ផ្សារអង្គតាសោម និងបរិវេណផ្សារ ជាបណ្ដោះអាសន្ន
តាកែវ៖ រដ្ឋបាលខេត្តតាកែវ បានចេញសេចក្ដី ជូនដំណឹងដោយបានសម្រេច ផ្អាក ការលក់ដូរនៅក្នុងផ្សារ អង្គតាសោម និងបរិវេណផ្សារ ជាបណ្ដោះអាសន្ន ដែលស្ថិតនៅ ភូមិអង្គតាសោម ឃុំអង្គតាសោម ចាប់ពីម៉ោង ១៤:០០នាទី រសៀល ថ្ងៃនេះ រហូតដល់ មានសេចក្ដីជូនដំណឹងជាថ្មី និងបានកំណត់ ជាតំបន់ មានអ្នក វិជ្ជមានជំងឺកូវីដ១៩ ប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាច្រើននាក់ ពាក់ព័ន្ធ ព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ។នេះបើយោង តាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តតាកែវ ដែល ទទួលបាននៅរសៀលថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០២១។
នៅក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា ចំពោះអាជីវករដែលលក់ដូរ នៅក្នុងផ្សារអង្គតាសោម និងបរិវេណជុំផ្សារ ត្រូវមានកាតព្វកិច្ចចូលរួមសហការ ជាមួយ អាជ្ញាធរ និងក្រុមគ្រូពេទ្យ ក្នុងការផ្ដល់សំណាកទាំងអស់គ្នា នៅ មណ្ឌលចត្តាឡីស័ក ច័ន្ទសោមសែនមង្គល កុំបីអាក់ខានឡើយ ៕
សូមចុច join link Telegram https://t.me/cngtvcambodia
សូមអានសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តតាកែវ ដូចខាងក្រោម៖
ដោយ៖ មន្ទីរព័ត៌មានខេត្តតាកែវ ប្រភព: ក្រសួងព័ត៌មាន