ក្រសួងសុខាភិបាល ចេញសេចក្តីជូនព័ត៌មាន ស្តីពីការបង្ការបញ្ហាសុខភាពបណ្តាលមកពីចំណីអាហារ និងចំណីអាហារកកក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩
ស្ថិតក្នុងដំណាក់កាលដែលមានការឆ្លងនៃវីរុសកូវីដ១៩ ក្រសួងសុខាភិបាលនៃព្រះរាជណាចក្រកម្ពុជា សូមធ្វើការណែនាំ និងជម្រាបដល់សាធារណ:ជនទាំងអស់ អំពីវិធានការបង្ការ និងវិធានការជាក់ស្តែង នៃការរៀបចំ និងទុកដាក់ចំណីអាហារក្នុងបរិបទជំងឺកូវីដ១៩ ដើម្បីឲ្យបុគ្គលមានសុខភាពល្អ ជៀសផុតពីបញ្ហាសុខភាពបណ្តាលមកពីវីរុសឆ្លងផ្សេងៗ ជាពិសេសជំងឺកូវីដ១៩ ការពុលអាហារ និងការពុលស្រា។
បញ្ហាសុខភាពបណ្តាល មកពីចំណីអាហារ បង្កឡើងតាមរយ:ការប៉ះពាល់ ការទទួលទានចំណីអាហារ ឬទឹកកខ្វក់ ដែលមានមេរោគ បាក់តេរី វីរុស ប៉ារ៉ាស៊ីត ឬសារធាតុគីមី ក្នុងនោះក៏អាចមានវីរុសកូវីដ១៩ ផងដែរ។ ក្នុងន័យនេះ ក្រសួងសុខាភិបាលសូមជម្រាបជូនថា បុគ្គលអាចមិនឆ្លងវីរុសកូវីដ១៩ ពីចំណីអាហារ ឬអាហារវេចខ្ចប់ ប្រសិនបើបានអនុវត្តវិធានការណ៍អនាម័យចំណីអាហារ ឲ្យបានជាប់ជានិច្ច។
ការស្រាវជ្រាវថ្មីៗ ធ្វើឡើងនៅក្នុងមន្ទីរពិសោធន៍ ដែលមានសំណើម និងសីតុណ្ហភាពដែលអាចគ្រប់គ្រងបាន បានវាយតម្លៃពីការរស់រាននៃវីរុសកូវីដ១៩ នៅលើផ្ទៃផ្សេងៗគ្នា ហើយបានរាយការណ៍ថា វីរុសកូវីដ១៩ អាចរស់រានរហូតដល់ ៧២ម៉ោងនៅលើប្ល៉ាស្ទិក នៅលើដែកអ៊ីណុកស្ពាន់រហូតដល់ ៤ម៉ោង និងនៅលើក្រដាសកាតុងធ្វើកេសចំនួនប្រហែលជា ២៤ម៉ោង។
ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល សូមអំពាវនាវដល់សាធារណ:ជន បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ចូលរួមដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការលើកកម្ពស់សុវត្ថិភាពចំណីអាហារ ដើម្បីការពារខ្លួនឯង ក្រុមគ្រួសារខ្លួន និងសង្គមជាតិ ដោយអនុវត្តនូវកូនសោដូចខាងក្រោម៖
សូមចុច join link Telegram https://t.me/cngtvcambodia
ប្រភព: ក្រសួងសុខាភិបាល