[វីដេអូ] #Ep.119 ប្រធានបទ៖ អាហារ ៤ ប្រភេទអ្នកខ្សោយតម្រងនោមគួរតម
ជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ អាចផ្ដល់ផលវិបាកធ្ងន់ធ្ងរជាច្រើនដល់សរីរាង្គ ដែលមូលហេតុចម្បងគឺដោយសារតែការកើនឡើងជាតិពុលច្រើនក្នុងឈាម កង្វះគ្រាប់ឈាមក្រហមជាដើម។ ដូចនេះយើងសូមចែករំលែកនូវអាហារទាំងនេះដែលអ្នកគួរតមមានដូចជា
1. អំបិល៖ ក្នុងរបបអាហារប្រចាំថ្ងៃ គួរកាត់បន្ថយការញ៉ាំអំបិលលើសពី ៥ក្រាម/ថ្ងៃ និងជៀសវាងអាហារប្រៃខ្លាំងដូចជាប្រហុក ផ្អក ឆៃប៉ូវជាដើម។
2. សារធាតុប៉ូតាស្យូម៖ អាហារមានសារធាតុប៉ូតាស្យូមខ្ពស់អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់បេះដូងអ្នកជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់។
3. កាត់បន្ថយសារធាតុខ្លាញ់៖ ដើម្បីសុខភាពល្អ អ្នកគួរចៀសវៀងការបរិភោគអាហារមានជាតិខ្លាញ់ខ្ពស់ ពិសេសខ្លាញ់សត្វ។
4. សារធាតុផូស្វ័រ (phosphorus): គួរកាត់បន្ថយការញ៉ាំអាហារដែលមានសារធាតុផូស្វ័រច្រើនដូចជា គ្រឿងសមុទ្រ។
អ្នកគួរញ៉ាំទឹកស្អាត អាហារចម្អិនបានឆ្អិនល្អ និងមានតុល្យភាព ដូចជាបន្លែ ផ្លែឈើ សាច់ ត្រី ស៊ុត ទៅតាមកម្រិតសមល្មម។ អ្នកគួរហាត់ប្រាណឲ្យបានទៀងទាត់ កុំទប់ការនោម កាត់បន្ថយគ្រឿងស្រវឹង ឈប់ជក់បារី និងកាត់បន្ថយភាពតានតឹងដែលខ្លួនមានផងដែរ។
សូមទស្សនាវីដេអូខាងក្រោម៖