[វីដេអូ] # Ep.56 ហេតុផល ៥យ៉ាងដែលធ្វើឲ្យអ្នកចេះតែអស់កម្លាំង
ការគេងឲ្យបានគ្រប់គ្រាន់ក៏ជាហេតុផលសំខាន់ ពីព្រោះជួយឲ្យអ្នកមានស្មារតីចងចាំបានល្អ មានកម្លាំង និងធ្វើឲ្យមានសុខភាពល្អ។ ក្រៅពីការគេងក៏មានកត្តាជាច្រើនទៀតដែលបណ្តាលឲ្យអ្នកមានអារម្មណ៍ថា អស់កម្លាំង នឿយហត់។ ដូច្នេះយើងសូមចែករំលែកហេតុផលទាំងនេះមានដូចជា:
១ របបអាហារ
របបអាហារបានដើរតួនាទីយ៉ាងសំខាន់នូវក្នុងការជួយឲ្យអ្នកមានថាមពលពីព្រោះតែរបបអាហារមានផ្ទុកនៅដោយកាឡូរី និងសារធាតុចិញ្ចឹមជាច្រើន។កាលណាជាតិស្ករនៅក្នុងឈាមធ្លាក់ចុះ នោះថាមពលក៏ធ្លាក់ចុះដែរ។ដូចនេះអ្នកគួរតែញុំាអាហារណាដែលជួយឲ្យមានសុខភាពល្អ ជួយបង្កើនថាមពល ជាពិសេសបន្លែ ផ្លែឈើក៏ជួយឲ្យមានថាមពលផងដែរ។
២ កង្វះវីតាមីន
ការអស់កម្លាំងគ្រប់ពេលក៏អាចជាសញ្ញានៃកង្វះវីតាមីនដែរ។ វីតាមីនទាំងនេះមានដូចជា A C D E B12 ជាតិដែក ម៉ាញេស្យូម ឬប៉ូតាស្យូម ។ បន្ថែមពីនេះការធ្វើតេស្តឈាមជាប្រចាំក៏អាចជួយកំណត់ពីការកង្វះឈាមបានផងដែរ។ វីតាមីនទាំងនោះសុទ្ធតែមាននៅក្នុងរបបអាហារមានដូចជា សាច់ ស៊ុត គ្រាប់ធញ្ញជាតិ បន្លែ ផ្លែឈើជាដើម។ ជាមួយគ្នានេះអ្នកក៏អាចទៅពិប្រឹក្សាជាមួយគ្រូពេទ្យដើម្បីទទួលបានការណែនាំអំពីការប្រើប្រាស់ថ្នាំគ្រាប់បន្ថែម។
៣ ការលើសទម្ងន់
ការលើសទម្ងន់ ឬធាត់ខ្លាំងពេកក៏អាចបណ្តាលឲ្យអស់កម្លាំង ពីព្រោះកាលណាទម្ងន់កាន់ច្រើនរាងកាយក៏កាន់តែពិបាកដូចគ្នា។ ឧទាហរណ៍ នៅពេលដែលអ្នកឡើងចុះជណ្តើនិង ធ្វើការធ្ងន់ជាដើម ។ ដូចនេះលំហាត់ប្រាណអាចជួយកាត់បន្ថយការឡើងទម្ងន់បាន។
៤ ជំងឺធ្លាក់ទឹកចិត្ត
នៅពេលអ្នកមានជំងឺធ្លាក់ទឹកចិត្ត មានអារម្មណ៍ក្រៀមក្រំ ការកង្វះថាមពលនិងអស់កម្លាំងអាចនឹងកើតឡើងភ្លាមៗ។ ដើម្បីបញ្ចៀសបញ្ហានេះអ្នកគួរហាត់ប្រាណ ឬជួបពិភ្សាជាមួយគ្រូពេទ្យជំនាញខាងផ្លូវចិត្តដើម្បីព្យាបាលបញ្ហានេះ។ ការព្យាបាលជំងឺធ្លាក់ទឹកចិត្តមានសារ:ប្រយោជន៍ណាស់ដើម្បីជួយកែប្រែការគិតអវិជ្ជមានរបស់ជំងឺឲ្យត្រលប់មកប្រក្រតីវិញ។
៥ ឱសថ
ពេលខ្លះការប្រើប្រាស់ថ្នាំច្រើនក៏អាចបណ្តាលឲ្យអ្នកមានអារម្មណ៍ថាអស់កម្លាំងដែរ។ ជាមួយគ្នានេះអ្នកគួរទទួលទានអាហារឲ្យបានឆ្អែត គេងឲ្យបានគ្រប់គ្រាន់ និងពិនិត្យមើលប្រភេទថ្នាំឲ្យបានត្រឹមត្រូវតាមវេជ្ជបញ្ជារបស់គ្រូពេទ្យមុនពេលលេបថ្នាំ៕
សូមចុច join Telegram https://t.me/cngtvcambodia
ប្រភព: healthline ដោយ: ជា បញ្ញា