[វីដេអូ] Ep.155 ប្រធានបទ៖ ការសង្គ្រោះបន្ទាន់ និងការប្រើប្រាស់ថ្នាំ

ការសង្គ្រោះបន្ទាន់គឺជាការជួយទៅលើអ្នកជំងឺដែលស្ថិតនៅក្នុងស្ថានភាពជំងឺកម្រិតធ្ងន់តាមរយៈការធ្វើ CPR ឬការប្រើប្រាស់ថ្នាំឲ្យបានទាន់ពេលវេលាកុំឲ្យអ្នកជំងឺវិវឌ្ឍន៍ពីធ្ងន់ឈានដល់ការស្លាប់។ CPR គឺមកពីពាក្យថា “Cardiopulmonary Resuscitation” C គឺជាបេះដូង, P គឺជាសួត ដូច្នេះយើងត្រូវជួយបេះដូងនិងសួតឲ្យមានដំណើរការឡើងវិញ។

 
[វីដេអូ] Ep.155 ប្រធានបទ៖ ការសង្គ្រោះបន្ទាន់ និងការប្រើប្រាស់ថ្នាំ

ដើម្បីជួយអ្នកជំងឺគ្រោះថ្នាក់ចរាចរណ៍ដែលមានសភាពធ្ងន់យើងត្រូវ៖

  • ជម្លៀសអ្នករបួសមកទីទួលមានសុវត្ថិភាព
  • ត្រួតពិនិត្យថាមានឈាមនៅក្នុងមាត់ ឬច្រមុះ ប្រសិនបើមានសូមឲ្យអ្នករបួសដេកផ្អៀងដើម្បីជៀសវាងឈាមស្ទះនៅផ្លូវដង្ហើម ។

រោគសញ្ញាដែលត្រូវសង្គ្រោះបន្ទាន់ ៖

  • រវើរវាយ
  • ចង្វាក់ដង្ហើមញាប់ហើយខ្លី
  • អាចអត់ដកដ្ហើម
  • បេះដូងដើរយឺត ឬអត់ដើរ
  • សម្ពាធឈាមក្រោម90

ជំងឺដែលចាំបាច់ត្រូវសង្គ្រោះបន្ទាន់មានច្រើនដូចជា៖

  • គ្រោះថ្នាក់ចរាចរណ៍
  • លង់ទឹក
  • ឆកខ្សែភ្លើង
  • ជំងឺគាំងបេះដូង
  • ជំងឺសម្ពាធឈាមទាប។

ប្រសិនបើព្យាបាលមិនទាន់ពេលវេលានឹងជួបកត្តាប្រឈមដូចជា៖

  • វិវឌ្ឍន៍ជំងឺកាន់តែធ្ងន់ធ្ងរ
  • បាត់បង់អាយុជីវិត
  • ក្លាយជាមនុស្សរុក្ខជាតិ ។

ជាចុងក្រោយ សូមឲ្យប្រជាពលរដ្ឋទាំង គួរយល់ដឹងឲ្យច្បាស់អំពីការសង្គ្រោះបឋម។ ចំពោះគ្រូពេទ្យត្រូវយល់ដឹងឲ្យច្បាស់អំពីជំងឺមួយណាត្រូវទុកបន្តដើម្បីព្យាបាលហើយជំងឺមួយណាត្រូវបញ្ជូនទៅព្យាបាលឲ្យត្រូវនឹងវិជ្ជាជីវៈគ្រូពេទ្យដែលមានជំនាញខាងផ្នែកសង្គ្រោះបន្ទាន់ដើម្បីកុំឲ្យអ្នកជំងឺវិវឌ្ឍន៍ទៅធ្ងន់ធ្ងរហើយឈានដល់ការស្លាប់៕

សូមទស្សនាវីដេអូ ៖