គណនី Twitter របស់បុគ្គលល្បីៗទាំងនេះត្រូវបានគេ Hack

សេនហ្វ្រេនស៊ីស្កូ: គណនីបុគ្គលល្បីៗមានដូចជា បេក្ខជនប្រធានាធិបតី សហរដ្ឋអាមេរិក លោក Joe Biden, តារាសម្ដែងដ៏ល្បី Kim Kardashian, អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Barack Obama, មហាសេដ្ឋី Elon Musk និងព្រមទាំងគណនីអ្នកដែលប្រើប្រាស់រូបិយប័ណ្ណឌីជីថលជាច្រើនទៀតក៏ត្រូវបានក្រុមអាណាមិក (Hacker) Hackយកនៅលើបណ្ដាញសង្គម Twitter ផងដែរ។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។

 
គណនី Twitter របស់បុគ្គលល្បីៗទាំងនេះត្រូវបានគេ Hack
គណនី Twitter របស់បុគ្គលល្បីៗទាំងនេះត្រូវបានគេ Hack
គណនី Twitter របស់បុគ្គលល្បីៗទាំងនេះត្រូវបានគេ Hack
គណនី Twitter របស់បុគ្គលល្បីៗទាំងនេះត្រូវបានគេ Hack

 

ក្រុមហ៊ុន Twitter បានឲ្យដឹងថាគណនីរបស់បុគ្គលល្បីៗដែលត្រូវក្រុម​ hacker យកទៅគឺសុទ្ធសឹងតែជាគោលដៅរបស់ពួក hacker ដែលប៉នប៉ងចង់កាន់កាប់គណនីរបស់បុគ្គលទាំងនោះ។បន្ថែមពីនេះក្រុមហ៊ុន Twitter ក៏បានចាត់វិធានការជាបណ្តោះអាសន្នក្នុងការការពារគណនីដែលបានធ្វើការផ្ទៀងផ្ទាត់គណនី (verified accounts) ដែលបានមកពីអ្នកបង្ហោះសារជាច្រើនជាសាធារណ:។

គួរបញ្ជាក់ថា លោក Jack Dorsey ស្ថាបនិកនិងជានាយកប្រតិបត្តិ Twitter បានថ្លែងសារសុំទោសថា «យើងពិតជាសោកស្ដាយចំពោះហេតុការណ៍ដែលបានកើតមានឡើងនេះ។ យើងសន្យាថានឹងព្យាយាមដោះស្រាយបញ្ហាដែលកើតឡើងនេះ។

 

 

 

ប្រភព: Reuters ប្រែសម្រួល: ជា បញ្ញា