ចូ បៃដិន តែងតាំងទីប្រឹក្សាជើងចាស់របស់លោកឲ្យក្លាយជាអគ្គសេនាធិការនៅសេតវិមាន
វ៉ាស៊ីនតោន៖ ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក លោក ចូ បៃដិន ជ្រើសរើសទីប្រឹក្សាដែលធ្វើការជាមួយលោកអស់រយៈពេលយូរមកហើយឲ្យឡើងតំណែងជាអគ្គសេនាធិការនៅសេតវិមាន គឺលោក រ៉ន ក្លេន (Ron Klain)។
លោក រ៉ន ក្លេន (Ron Klain) បានឆ្លើយតបនឹងការតែងតាំងនេះថា លោកត្រេកអរ ដែលអាចធ្វើការឲ្យចូបៃដិន ក្នុងសេតវិមាននេះ ហើយនឹងរកការផ្លាស់ប្តូរប្រទេសឲ្យបានល្អប្រសើរ និងដោះស្រាយការបែកបាក់ក្នុងសហរដ្ឋអាមេរិក ជាពិសេស នឹងប្រឈមមុខវិបត្តិវីរុសរាតត្បាតនៅពេលបច្ចុប្បន្ន។
ចូ បៃដិន បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា បើតាមបទពិសោធន៍ និងសមត្ថភាពការងារយូរឆ្នាំរបស់លោក រ៉ន ក្លេន នៅក្នុងសេតវិមាន គឺជាអ្វីដែលលោកត្រូវការ ហើយលោកនឹងប្តេជ្ញារួបរួមគ្នាដោះស្រាយវិបត្តិក្នុងប្រទេសជាតិ។
សូមជម្រាបថា លោក រ៉ន ក្លេន បានបម្រើការជាជំនួយការរបស់លោក ចូ បៃដិន ចាប់តាំងពីយុទ្ធនាការប្រធានាធិបតីនៅឆ្នាំ១៩៨៧មកម្ល៉េះ៕
សូមទស្សនាវីដេអូ៖