[Covid-19] កម្ពុជា! មានករណីវិជ្ជមានកូវីដ-១៩ ថ្មី ០១ករណី

ក្រសួងសុខាភិបាល ប្រកាសថាមានករណីវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ០១ករណី ខណ:មិនមានករណីជាសះស្បើយនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩សរុបមានចំនួន ៣៦៣នាក់។

 
[Covid-19] កម្ពុជា! មានករណីវិជ្ជមានកូវីដ-១៩ ថ្មី ០១ករណី
[Covid-19] កម្ពុជា! មានករណីវិជ្ជមានកូវីដ-១៩ ថ្មី ០១ករណី
[Covid-19] កម្ពុជា! មានករណីវិជ្ជមានកូវីដ-១៩ ថ្មី ០១ករណី

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២០ថា កម្ពុជាមានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ​ថ្មី​ចំនួន​ ០១ករណី ខណ:មិនមានករណីអ្នកជាសះស្បើយនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩សរុបមានចំនួន ៣៦៣ករណីនៅក្នុងនោះមាន ៣៤៥ករណីជាសះស្បើយ។

អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ១៣នាក់ ខណ:អ្នកសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញមានចំនួន ០២នាក់ និងអ្នកសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេងនិងហង់សិនចំនួន ០៣នាក់។

គិតមកត្រឹមថ្ងៃនេះ អ្នកកំពុងសម្រាកព្យាបាលមានចំនួនសរុប ១៨នាក់ ខណ:អ្នកឆ្លងវីរុសកូវី១៩សរុប មានចំនួន ៣៦៣ករណី ក្នុងនោះមានអ្នកជំងឺ ៣៤៥នាក់បានជាសះស្បើយ៕

សូមអានព័ត៌មានលម្អិតដូចខាងក្រោមនេះ​ ៖

 

ប្រភព: ក្រសួងសុខាភិបាល