អាកាសធាតុនៅកម្ពុជា!

 
អាកាសធាតុនៅកម្ពុជា!

សេចក្តីជូនដំណឹង៖ ស្តីពី ស្ថានភាពធាតុអាកាសនៅកម្ពុជា
ចាប់ពីថ្ងៃទី ១-៧ ខែ មិថុនា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជាទទួលរងឥទ្ធិពលពីជ្រលងនៃសម្ពាធទាបដែលស្ថិតនៅភាគលើ ប្រទេសឡាវ និងប្រទេសវៀតណាម ជាមួយនិងខ្យល់មូសុងនិរតីកម្រិតពីខ្សោយទៅមធ្យម។
ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់មួយចំនួនអាចនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។
ហេតុដូចនេះសូមបង្កើនការប្រុងប្រយ័ត្ន និងជម្រាបជាព័ត៌មានចំពោះធាតុអាកាសដែលអាចនឹងកើតមានជាយថាហេតុ។