[COVID-19] កម្ពុជា! ករណីឆ្លងកូវីដ-១៩ថ្មី ០២ករណី ខណ:មិនមានករណីជាសះស្បើយទេនៅថ្ងៃនេះ

នៅព្រឹកនេះកម្ពុជាបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន ០២ករណីបន្ថែមទៀតហើយ ខណ:មិនមានករណីជាសះស្បើយទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានកូវីដ-១៩ សរុបមានចំនួន ២៨៥នាក់។

 
[COVID-19] កម្ពុជា! ករណីឆ្លងកូវីដ-១៩ថ្មី ០២ករណី ខណ:មិនមានករណីជាសះស្បើយទេនៅថ្ងៃនេះ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២០ថា កម្ពុជាបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន ០២ករណី ខណ:មិនមានករណីជាសះស្បើយទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានកូវីដ-១៩ សរុបមានចំនួន ២៨៥នាក់ ក្នុងនោះមានស្រ្តី ៥៨នាក់ និងបុរស ២២៧នាក់។

ករណីវិជ្ជមានកូវីដ-១៩ថ្មី ០២នាក់គឺកើតទៅលើបុរសជនជាតិខ្មែរ(ស្វាមី) អាយុ ៣៣ឆ្នាំ និងស្រ្តីជនជាតិខ្មែរ អាយុ ៣២ឆ្នាំ (ភរិយានិងមានកូនតូចអាយុ ០៣ឆ្នាំ) មានអាសយដ្ឋាននៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ​ បានធ្វើដំណើរមកពីប្រទេសអ៊ីរ៉ាក់ ឆ្លងកាត់ទីក្រុងដូហា បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង បានមកដល់កម្ពុជានៅថ្ងៃទី ១៨ខែតុលា ឆ្នាំ២០២០។

សូមជម្រាបថា អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ០៥នាក់។

គួរម្លឹកផងដែរថា​ កម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩ ដំបូងបំផុតកាលពីថ្ងៃទី​ ២៧​ ខែមករា​ ឆ្នាំ២០២០​៕

 

 

ប្រភព: ក្រសួងសុខាភិបាល