[វីដេអូ] ជំងឺមហារីក Ep.04 ប្រធានបទ៖ ជំងឺមហារីកក្រពះ

ការទទួលទាននូវអាហារដែលមានជាតិហឹរ មិនទាន់មានការស្រាវជ្រាវណាមួយដែលហ៊ានអះអាង ឬនិយាយថាជាកត្តាដែលនាំឱ្យកើតមានជំងឺមហារីក្រពះឡើយ។ បញ្ហាដែលនាំឱ្យមានកត្តាប្រឈម ឬពាក់ព័ន្ធនឹងជំងឺនេះដូចជា ការបរិភោគនូវចំណីអាហារដែលមានមេរោគក្រពះ (Helicobacter Pylori ឬ H. Pylori) ការទទួលទានអាហារប្រៃពេក មិនសូវហាត់ប្រាណ ផឹកសុរា ជក់បារី។ល។

 
[វីដេអូ] ជំងឺមហារីក Ep.04 ប្រធានបទ៖ ជំងឺមហារីកក្រពះ

ជំងឺមហារីក គឺជាជំងឺមួយប្រភេទដែលអាចនាំឱ្យកោសិការបស់មនុស្សលែងដំណើរការតាមបែបផែនរបស់វា ឬដំណើរការនៃការលូតលាស់មានភាពអប្រក្រតី លែងដូចពីមុន និងមានការបង្កបង្កើតទៅជាដុំុំមហារីក ឬកោសិកាមហារីក។ ជាទូទៅ ដុំុំមហារីកតែងតែស៊ី ឬរីករាលដាលទៅកោសិកាផ្នែកខាងៗ ជិតៗខ្លួនដើម្បីវិវឌ្ឍន៍ខ្លួន ហើយធ្វើឱ្យកន្លែងដែលត្រូវរាលដាលនោះ នឹងលែងមានភាពប្រក្រតី និងមានដំណើរការលែងល្អដូចដើមហើយ។

និយាយចូលនឹងប្រធានបទរបស់យើងវិញ ថាតើហតុមានមូលហេតុអ្វីខ្លះដែលបណ្តាលឱ្យមានជំងឺមហារីកក្រពះ? ត្រង់ចំណុចនេះ យើងមិនអាចប្រាកដ ១០០ ភាគរយបានឡើយថា ជំងឺមហារីកក្រពះមានមូលហេតុមកពីបញ្ហាអ្វីមួយពិតប្រាកដ តែយើងអាចដឹងពីបញ្ហាដែលនាំឱ្យមានកត្តាប្រឈម ឬពាក់ព័ន្ធនឹងជំងឺនេះដូចជា៖ ការបរិភោគនូវចំណីអាហារដែលមានមេរោគក្រពះ (Helicobacter Pylori ឬ H. Pylori) ការទទួលទានអាហារប្រៃពេក មិនសូវហាត់ប្រាណ ផឹកសុរា ជក់បារី។ល។ ប៉ុន្តែអ្នកដែលប្រព្រឹត្តដូចដែលរាប់មុននេះមិនអាចហៅថាជាមនុស្សមានជំងឺមហារីកក្រពះឡើយ។
          ចំពោះរោគសញ្ញាដែលស្តែងចេញនៃជំងឺមហារីកក្រពះវិញ ប្រសិនបើស្ថិតក្នុងដំណាក់កាលដំបូងមិនមានស្តែងឱ្យឃើញនូវរោគសញ្ញាលេចធ្លោខ្លាំងណាមួយឡើយ ដោយគ្រាន់តែបង្ហាញអាការៈដូចជា ការឈឺក្រពះ អារម្មណ៍ក្តៅក្រពះ ឬសញ្ញាដូចនឹងជំងឺរលាកក្រពះជាដើម ហើយអាចបាត់ទៅវិញខ្លួនឯង ឬក្រោយពិសាថ្នាំរួច។ ប៉ុន្តែអ្វីដែលយើងអាចសង្ស័យខ្ពស់បានថាមានជំងឺមហារីក្រពះមានដូចជា មានអាការៈចង់ក្អួតចង្អោរញឹកញាប់ ឈឺត្រង់ចុងដង្ហើម ស្លេកស្លាំង(ហូរឈាមក្នុងក្រពះរ៉ាំរ៉ៃ និងមានលាមកពណ៌ខ្មៅ) ឬអ្នកខ្លះ អាចឈានទៅដល់ការស្រកគីឡូថែមទៀតផង។ ចំណែកឯការធ្វើរោគវិនិច្ឆ័យវិញ យើងមិនអាចយករោគសញ្ញាដែលស្តែងចេញខាងលើបាន ១០០ ភាគរយទេ ដោយសារជំងឺដំបៅក្រពះ រលាកក្រពះ ឬសរីរាង្គជិតៗដែលមានបញ្ហាក្បែរក្រពះ ក៏អាចរំខានដល់ ឬធ្វើឱ្យមានសញ្ញាដូចខាងលើដែរ។ យើងមានតែវិធីមួយប៉ុណ្ណោះ ដើម្បីធ្វើការអាចរកសញ្ញាពិតបានគឺការឆ្លុះ ឬសុងក្រពះ និងជាមួយបំពង់អាហារ ដើមពោះវៀនតូច បន្ទាប់មក(បើមានដុំសាច់)នឹងធ្វើការច្រឹប ហើយយកទៅឱ្យវេជ្ជបណ្ឌិតផ្នែកវិភាគកោសិកា ធ្វើការពិនិត្យ និងបែងចែកប្រភេទដើម្បីព្យាបាល។
          ដើម្បីកែប្រែ ឬចៀសវាងជំងឺមហារីកក្រពះបាន គឺយើងត្រូវតែឈប់ ឬកាត់បន្ថយនូវញ៉ាំអាហារប្រៃ អាហារផ្អាប់ដូចជា ត្រីផ្អាប់ ផ្អក(បន្លែត្រីសាច់) ឬអាហារដែលមានមេរោគក្រពះ (Helicobacter Pylori ឬ H. Pylori) ឈប់ផឹកស្រា ឈប់ជក់ជក់បារី៕



សូមទស្សនាវីដេអូខាងក្រោមបន្ថែម៖