ប្រធានបទ ៖ ជំងឺមហារីកកូនកណ្តុរ

ជំងឺមហារីកកូនកណ្តុរ គឺជាក្រុមមហារីកនៃកោសិកាឈាមសមួយប្រភេទដែលហៅថា lymphocytes។ ជំងឺមហារីកកូនកណ្តុរអាចប៉ះពាល់ដល់សរីរាង្គផ្សេងទៀតនៅពាសពេញរាងកាយរបស់យើង។

 
ប្រធានបទ ៖ ជំងឺមហារីកកូនកណ្តុរ

ជំងឺមហារីកកូនកណ្តុលចែកចេញជា ២ប្រភេទមានដូចជា៖

  • ជំងឺមហារីកកូនកណ្តុរ Hodgkin (ពីមុនហៅថាជំងឺ Hodgkin)
  • ជំងឺមហារីកកូនកណ្តុរមិនមែន Hodgkin

សញ្ញា និងរោគសញ្ញានៃជំងឺមហារីកកូនកណ្តុរអាចរួមមាន៖

  • ការហើមកូនកណ្តុរដោយគ្មានការឈឺចាប់នៅក ក្លៀក ឬក្រលៀន
  • អស់កម្លាំង
  • គ្រុន
  • បែកញើសពេលយប់
  • ដង្ហើមខ្លី
  • ស្រកទម្ងន់
  • រមាស់ស្បែក

កត្តាប្រឈមដែលកើតជំងឺមហារីកូនកណ្តុរមានដូចជា

  • កើតមានចំពោះមនុស្សវ័យជំទង់ ឬមនុស្សចាស់ដែលមានអាយុលើសពី ៥៥ឆ្នាំ
  • បុរសកើតច្រើនជាងស្រ្តី
  • ប្រព័ន្ធភាពស៊ាំចុះខ្សោយ
  • ការឆ្លងមេរោគមួយចំនួន

ប្រភព ៖ Mayo Clinic               អត្ថបទ ៖ កា