ប្រធានបទ ៖ ជំងឺមហារីកមាត់ស្បូន

ជំងឺមហារីកមាត់ស្បូន គឺជាប្រភេទមហារីកដែលកើតឡើងនៅក្នុងកោសិកានៃមាត់ស្បូនផ្នែកខាងក្រោមនៃស្បូនដែលភ្ជាប់ទៅនឹងទ្វារមាស។ ប្រភេទផ្សេងៗនៃវីរុស papillomavirus (HPV) ឆ្លងតាមរយ:ផ្លូវភេទ ដែលបង្កទៅជាជំងឺមហារីកមាត់ស្បូន។ ដើម្បីកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកមាត់ស្បូន សូមធ្វើការចាក់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ដើម្បីការពារប្រឆាំងនឹងការឆ្លងមេរោគ HPV និងតេស្តពិនិត្យសុខភាពជាប្រចាំជារៀងរាល់១ឆ្នាំម្តង។ ចំពោះមហារីកមាត់ស្បូនដំណាក់កាលដំបូងជាទូទៅមិនមានចេញសញ្ញា ឬរោគសញ្ញាគួរឲ្យកត់សំគាល់នោះទេ។

 
ប្រធានបទ ៖ ជំងឺមហារីកមាត់ស្បូន

​​​​​

  • សញ្ញា និង​រោគ​សញ្ញា​នៃ​ជំងឺ​មហារីក​មាត់ស្បូន​ដែល​ធ្ងន់ធ្ងរ​រួម​មាន៖

- ហូរ​ឈាម​តាម​ទ្វារមាស​ក្រោយ​ពេល​រួម​ភេទ ចន្លោះ​ពេល​មក​រដូវ ឬ​ក្រោយ​អស់​រដូវ

- ហូរទឹករំអិលចេញពីទ្វារមាស ដែលអាចធ្ងន់ និងមានក្លិនមិនល្អ

- ឈឺអាងត្រគាក ឬឈឺចាប់អំឡុងពេលរួមភេទ ។

កត្តាហានិភ័យ

កត្តាហានិភ័យនៃជំងឺមហារីកមាត់ស្បូនរួមមាន៖

  • មានដៃគូរួមភេទច្រើន
  • ការរួមភេទនៅអាយុក្មេងពេក
  • ជំងឺកាមរោគផ្សេងៗ (STIs)
  • ប្រព័ន្ធភាពស៊ាំចុះខ្សោយ
  • ការជក់បារី
  • ធ្លាប់ប្រើប្រាស់ថ្នាំពន្យារកំណើត
  • ធ្លាប់រលូតកូន។

ប្រភព ៖ Mayo Clinic               អត្ថបទ ៖ កា