ប្រធានបទ ៖ ដំណោះស្រាយ សម្រាប់បញ្ហាTyping Keyboard លោតបញ្ច្រាសតួអក្សរ

បញ្ហា Software របស់កុំព្យូទ័រភាគច្រើនយើងអាចដោះស្រាយដោយខ្លួនឯងបានដោយធ្វើការស្រាយជ្រាវ និងរុករកមិនចាំបាច់រកជាងជុសជុលក៏បាន។ មានឧទាហរណ៍មួយនៃបញ្ហាដ៏អាថ៌កំបាំងបំផុតគឺការបញ្ច្រាសទិសដៅពេលវាយបញ្ចូលតួអក្សរចូលទៅក្នុងកុំព្យូទ័ររបស់អ្នក។ តើអ្វីដែលអាចបង្កឱ្យមានការកើតឡើងដ៏ចម្លែកបែបនេះ? ហើយសំខាន់ជាងនេះទៅទៀត តើមានវិធីដោះស្រាយទេ? ដំណឹងល្អនោះគឺថា បញ្ហាបែបនេះអាចដោះស្រាយបានយ៉ាងងាយ។

 
ប្រធានបទ ៖ ដំណោះស្រាយ សម្រាប់បញ្ហាTyping Keyboard លោតបញ្ច្រាសតួអក្សរ

មូលហេតុនៃការផ្លាស់ប្តូរការ typing keyboard គឺអាស្រ័យលើការផលិត ម៉ូដែល និង OS នៃកុំព្យូទ័ររបស់អ្នក។ជាទូទៅ

ភាសាអង់គ្លេសសរសេរពីឆ្វេងទៅស្តាំប៉ុន្តែប្រសិនបើប្រព័ន្ធរបស់អ្នកត្រូវបានប្តូរទៅសរសេរពីស្តាំទៅឆ្វេង អ្នកអាចប្តូរវាត្រឡប់

ទៅធម្មតាវិញដោយប្រើជំហានទាំងនេះ ៖

1. បើក Start menu

2. ចុច gear icon ដើម្បីបើក system settings

3. ជ្រើសរើស Time & Language menu

4. ចុច Region ក្នុងរបារចំហៀង

5. នៅក្រោម Country Region សូមជ្រើសរើស home region

6. ក្រោមទម្រង់ Regional ជ្រើសរើសទម្រង់ home format ឬប្រើ setting ដែលបានណែនាំ ដើម្បីប្រើទម្រង់ទូទៅ​ បំផុតក្នុង region

វាអាចទៅរួចក្នុងការផ្លាស់ប្តូរតំបន់របស់អ្នកដោយចៃដន្យតាមរយៈការរៀបចំផ្សេងៗ ឬដំណើរការកម្មវិធីមួយចំនួន​ប៉ុន្តែអ្នកតែង​តែ​អាចផ្លាស់ប្តូរវាមកវិញនៅក្នុង setting របស់អ្នក។

  • ការជួសជុលលម្អិត

ប្រសិនបើដំណោះស្រាយទី ១មិនអាចធ្វើទៅរួចនោះអាចនឹងមានបញ្ហាមួយផ្សេងទៀតគ្រាន់តែយក keyboard មួយទៀត មកសាកល្បងដោតវាចូល ដើម្បីមើលថាតើបញ្ហានៅតែបន្តឬអត់។ប្រសិនបើអ្នកគិតថាមានបញ្ហាsoftware សូមសាកល្បង ដំណើរការកម្មវិធីដោះស្រាយបញ្ហាkeyboard ដើម្បីមើលថាតើកុំព្យូទ័ររបស់អ្នកអាចស្វែងរកបញ្ហាដោយខ្លួនឯងឬអត់

1. បើក Start menu

2. ចុច gear icon ដើម្បីបើក system settings

3. ជ្រើសរើស Update & Security menu

4. ចុច Troubleshoot នៅក្នុងរបារចំហៀង

5. នៅក្នុង Troubleshoot menu ចុចលើជម្រើស troubleshooters option

6. ជ្រើសរើស Keyboard troubleshooter

7. ចុច Run the Troubleshooter

កម្មវិធីដោះស្រាយបញ្ហានឹងស្កេនរកបញ្ហាមិនប្រក្រតីផ្នែក Hardware Software  ណាមួយដែលទាក់ទងនឹង keyboard របស់អ្នក ហើយព្យាយាមជួសជុលវា។​

  • ជាចុងក្រោយ ប្រសិនបើអ្នកគិតថាមានបញ្ហាកម្មវិធីdriver សូមសាកល្បងអាប់ដេត ឬ​ដំឡើងកម្មវិធី keyboard

drivers របស់អ្នកឡើងវិញ

1. ចុច mouse ស្ដាំលើ Start menu icon

2. ចុចលើកម្មវិធី Device manager

3. ពង្រីក Keyboards section

4. ចុច mouse ស្ដាំលើ keyboard របស់អ្នក

5. ចុច Update Driver

6. ជ្រើសរើស Search automatically សម្រាប់ drivers

7. ប្រសិន​បើ​បាន​រក​ឃើញ​កម្មវិធី​ drivers ​ថ្មី វានឹង​ត្រូវ​បាន​ installed

8. Restart កុំព្យូទ័ររបស់អ្នកឡើងវិញ ដើម្បីរក្សាទុកការផ្លាស់ប្តូរ

9. ជាជម្រើស ចុច Uninstall Device

10. Restart កុំព្យូទ័ររបស់អ្នកឡើងវិញម្តងទៀតជាការស្រេច​ ។

ប្រសិនបើមានបញ្ហាណាមួយនៅក្នុងកម្មវិធីបញ្ជាក្តារចុចរបស់អ្នកពីមុន នោះគួរតែសម្អាតពួកវា។

ប្រភព ៖ Slash Gear                         អត្ថបទ ៖ កា